ព័ត៌មានអន្តរជាតិ

រញ្ជួយដីនៅនេប៉ាល់ បង្កឱ្យរលំបាក់អគារនៅឥណ្ឌាសម្លាប់មនុស្ស៣នាក់ ជាប់ខ្លួនជាច្រើននាក់ផ្សេងទៀត ខណៈការជួយសង្គ្រោះនៅតែបន្ត

image

ឥណ្ឌា៖ ក្រុមមន្ត្រីនានារបស់ប្រទេសឥណ្ឌាបានថ្លែងប្រាប់ដល់បណ្តាញផ្សព្វផ្សាយអន្តរជាតិថា យ៉ាងហោចណាស់មានមនុស្ស៣នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានជាប់ខ្លួននៅក្រោមគំនរអគារដែលរលំបាក់កំពស់៤ជាន់ ដែលគេសន្និដ្ឋានថា អ្នកដែលជាប់ខ្លួននៅក្រោមគំនរអគារនោះ អាចនឹងគ្មានវាសនារស់នៅឡើយ។

លោកអភិបាលរងនៅក្នុងរដ្ឋ ឧត្តរប្រទេសបានលើកឡើងថា អគារដែលរលំបាក់នោះ ស្ថិតនៅក្នុងទីប្រជុំជនលូកនូវ(Lucknow) ភាគខាងជើងប្រទេសឥណ្ឌា ហើយការរលំបាក់អាចបណ្តាលមកពីការរញ្ជួយដីនៅឯប្រទេសនេប៉ាល់ស្ថិតនៅក្បែរខាងនោះ។

ទំាងបណ្តាញផ្សព្វផ្សាយឥណ្ឌា និងអន្តរជាតិបានឱ្យដឹងនៅព្រឹកថ្ងៃពុធនេះដែរថា នៅក្នុងតំបន់ភាគខាងលិចប្រទេសនេប៉ាល់មានការរញ្ជួយដីមួយបានកើតមានឡើងមានកំរិតញ័រប្រមាណជា ៥.៨តាមរង្វាស់រិចទ័រកាលពីរសៀលថ្ងៃអង្គារ ដែលស្ថិតនៅចម្ងាយប្រមាណជា ៤៤០ គីឡូម៉ែត្រពីតំបន់លូកនូវ(Lucknow)ភាគីខាងប្រទេសឥណ្ឌា។

ដោយឡែកតំបន់ដែលមានអគាររលំបាក់នេះ ត្រូវបានអាជ្ញាធរប្រើប្រាស់កងកម្លំាងជាច្រើនដើម្បីជួយសង្គ្រោះ និងរុករកជនរងគ្រោះនៅក្រោមគំនរបាក់បែករបស់អគារ ខណៈដែលមានមនុស្សចាប់ពី៣០ទៅ៣៥នាក់កំពុងតែជាប់ខ្លួននៅក្រោមអគារនោះ។

គួររំលឹកផងដែរថា កាលពីឆ្នំា២០២១កន្លងទៅធ្លាប់មានរលំបាក់គ្រោងដែកសាងសង់អគារនេះដែរ នៅក្នុងប្រទេសឥណ្ឌា ដែលកាលណោះសម្លាប់មនុស្សអស់ចំនួន១៦៣០នាក់៕

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស

ប្រភព៖ AFP