ព័ត៌មានជាតិ

ក្រសួងសាធារណការ បានជួយពង្រឹងសមត្ថភាពដល់គ្រូបង្រៀនរបើកបររថយន្តធុនធ្ងន់ បានចំនួនជាង ៥៦០នាក់ ដើម្បីធ្វើការបណ្តុះបណ្តាលបន្ត ឱ្យបានត្រឹមត្រូវ

image


ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូនេះ លោក ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានចូលរួមបើកការបណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនបើកបររថយន្តប្រភេទ ខ វគ្គទី១៥ ដែលមានសិក្ខាកាមមកពីគ្រប់បណ្តាសាលាបង្រៀនបើកបរយានយន្តរាជធានី ខេត្ត សរុប ៦២នាក់។

បើតាមក្រសួងសាធារណការ បានឱ្យដឹងថា តាំងពីបើកវគ្គបណ្តុះបណ្តាលរហូតមកដល់បច្ចុប្បន្ន អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានបណ្តុះបណ្តាល និងចេញវិញ្ញាបនបត្រជូនដល់សិក្ខាកាមជាគ្រូបង្គោលបង្រៀនបើកបរសរុបបាន ៥៦៩នាក់។

ថ្លែងក្នុងឱកាសនោះ លោកអគ្គនាយក បានចូលរួមសាទរចំពោះវត្តមានសិក្ខាកាមដែលបានចូលរួម ដែលនឹងក្លាយខ្លួនជាគ្រូបង្គោលនាពេលខាងមុខនេះ និងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ សូមយកចំណេះដឹង និងបចេ្ចកទេសបើកបរយានយន្តនេះ ធ្វើការបណ្តុះបណ្តាលបន្តឱ្យបានត្រឹមត្រូវ ព្រមទាំង គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជាបានចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕