សន្តិសុខសង្គម

បុរសម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន រេចង្កូតទៅបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង

image


ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ក្រោយពីជួបគ្រោះថ្នាក់ចររាចរណ៍ ដោយជិះម៉ូតូក្នុងស្ថានភាពល្បឿនលឿនមិនបានប្រុងប្រយ័ត្ន ក៏រេចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវ នៃស្ពានអាកាស៧មករា តាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកល្អទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឱ្យមនុស្សខ្ទាតផ្លោងចេញពីម៉ូតូ កាលពីនៅវេលាម៉ោង ១២:២០នាទី រំលងអាធាត្រឈានចូលថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាន់ ភូមិរត្នម្នី អាយុ២៩ឆ្នាំ ស្នាក់នៅស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក Honda Click ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1AY-5390 បានធ្វើដំណើរតាមបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត។ ពេលធ្វើដំណើរមកដល់ចំណុចផ្លូវលើស្ពានអាកាស៧មករា បំបែកទៅបណ្តោយផ្លូវកម្ពុជាក្រោម ដោយបើកបរ ក្នុងស្ថានភាពល្បឿនលឿន មិនបានប្រុងប្រយ័ត្ន ក៏បានរេចង្កូតទៅបុកថ្មពុះចែកទ្រូងផ្លូវស្ពានពេញទំហឹងបណ្តាលឱ្យមនុស្សខ្ទាតផ្លោងចេញពីម៉ូតូបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម្ម។ ចំណែកឯម៉ូតូខ្ទាចទៅបុកនឹងបង្កាន់ដៃស្ពានរងការខូចខាតធ្ងន់ធ្ងរ។ បន្ទាប់ពីកើតហេតុក៏មានវត្តមានរបស់កម្លាំងសម្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងយកម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបណ្ណោះអាសន្ន។ ចំណែកសពបុរសរងគ្រោះ ត្រូវបានសម្ថកិច្ចប្រគល់ជូនទៅឱ្យក្រុមគ្រួសារ៕