ព័ត៌មានជាតិ

ផ្ទះថ្មីចំនួន១០០ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដែលទើបសាងសង់រួច ត្រៀមប្រគល់ជូនដល់គ្រួសារសមាជិក អតីតយុទ្ធជនក្នុងពេលខាងមុខ

image


អត្ថបទ៖ ហឹង ចូច

កំពង់ឆ្នាំង ៖ផ្ទះថ្មីចំនួន១០០ខ្នង ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងត្រូវប្រគល់ជូនគ្រួសារសមាជិក អតីតយុទ្ធជន នាពេលខាងមុខ ក្រោយពីបានធ្វើការសាងសង់រួចរាល់ជាស្ថាពរ។

នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីពិនិត្យផ្ទៀងផ្ទាត់គ្រួសារសមាជិកអតីតយុទ្ធជន ដែលជួបការលំបាក
ត្រៀមចាប់ឆ្នោតប្រគល់ជូនដីឡូត៍ និងផ្ទះដែលទើបនឹងសាង់សង់រួចនេះ។

ផ្ទះថ្មីចំនួន១០០ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាងសង់នៅលើដីសម្បទានសង្គមកិច្ច ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕