ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ចិនផ្តល់ជាឥណទាន ដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីក្រចេះទៅកំពង់ធំ

image

អត្ថបទ៖ លោក ហ៊ន សុភ័ក្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសប្រាប់ពលរដ្ឋថា «ចិន ផ្តល់ជាឥណទានដើម្បីសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីក្រចេះ ទៅកំពង់ធំ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែវិច្ឆិកានេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិន និងកម្ពុជា ឯកភាគ្នាចះុកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ពីក្រចេះទៅកំពង់ធំ ។ កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ។

សូមរំលឹកថា លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន និងភរិយា ព្រមទាំងគណៈប្រតិភូ បានអញ្ជើញមកដល់កម្ពុជា កាលពីយប់ថ្ងៃអង្គារ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បំពេញទស្សនកិច្ចផ្លូវការពីថ្ងៃទី៨ ដល់១១ ខែវិច្ឆិកា។ ក្នុងឱកាសទស្សនកិច្ច ភាគីទាំងពីរ ចិននិងកម្ពុជា ឯកភាគ្នា ចះុកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ ខេត្តក្រចេះ និងផ្លូវតភ្ជាប់ ។ និង កិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់ដុល្លារអាមេរិកសម្រាប់គម្រោងពង្រីកកំណាត់ផ្លូវជាតិលេខ ៧ (ស្ពន់-កំពង់ចាម) ។

ចិន និងកម្ពុជា ក៏ឯកភាពគ្នាចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់-ទទួលគម្រោង ស្ដីពីការបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្របុរាណចិនប្រយុទ្ធនឹងជំងឺកូវីដ១៩ មកកម្ពុជា។ ចិន និងកម្ពុជា ឯកភាពគ្នាចះុហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា ក្នុងការអភិវឌ្ឍរួមគ្នាលើកម្មវិធីរៀនភាសាចិននៅគ្រឹះស្ថានមធ្យមសិក្សាសាធារណៈនៅកម្ពុជា។ចិន និងកម្ពុជា ឯកភាពគ្នាចុះហត្ថលេខាលើឯកសារអនុស្សារណៈនៃការយោគយល់គ្នា លើការពង្រឹងកិច្ចសសហប្រតិបត្តិការលើបសុឱសថ វត្ថុធាតុជីវបសុព្យាបាល និងសារធាតុបន្ថែមចំណីសត្វ និងកិច្ចព្រមព្រៀង នៃការផ្តល់ជំនួយវ៉ាក់សាំងសត្វ ។ ចិន និងកម្ពុជា ឯកភាពគ្នាចុះហត្ថលេខាលើឯកសារពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញម្រេច ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន និងពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវ ការត្រួតពិនិត្យ ចត្តាឡីស័ក និងអនាម័យសត្វ សម្រាប់ផលិតផលជលផលធម្មជាតិ នាំចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។ ចិន និងកម្ពុជា ឯកភាពគ្នាចុះហត្ថលេខាលើវិញ្ញាបនបត្រប្រគល់ទទួល សម្រាប់គម្រោងការងារវិស្វកម្មគាំទ្រការធ្វើឱ្យប្រសើរឡើងជីវភាពប្រជាពលរដ្ឋ នៃគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន៕