អាជ្ញាធរស្រុកកំពង់ត្រឡាច សម្រេចផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំណាក់ផ្លូវលេខ ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ

អត្ថបទ៖ ហឹង ចូច
កំពង់ឆ្នាំង៖ ដោយស្ថានភាពទឹកទន្លេបានហក់ឡើងខ្ពស់ បណ្ដាលឱ្យលិចកំណាត់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើចរាចរណ៍ឆ្លងកាត់បាន រដ្ឋបាលស្រុក បានសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។
អាជ្ញាធរស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនដែលចាំបាច់ត្រូវឆ្លងកាត់កំណាត់ផ្លូវនេះ នៅទីនោះ មានស្រឡាងដរទទឹងឯកជននៅចាំចម្លងមានចំនួន២កន្លែង ទី១.នៅផ្លូវចូលទៅឡឥដ្ឋលោក ប៉ែន ចាន់ដារិទ្ធិ និងទី២. នៅផ្លូវចូលទៅទួលព្រះរាម៕
