ព័ត៌មានអន្តរជាតិ

ប្រទេសចិនកោះអញ្ជើញឯកអគ្គរដ្ឋទូតអាមេរិកដើម្បីតវ៉ាជំទាស់នឹងការចាប់ខ្លួនប្រធានហិរញ្ញវត្ថុក្រុមហ៊ុន HUAWEI

image

ចិន៖ ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីថ្ងៃអាទិត្យ អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន បានធ្វើការកោះហៅជាបន្ទាន់មួយទៅកាន់លោក Terry Branstad ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន ដើម្បីធ្វើការតវ៉ា ជាផ្លូវការប្រឆាំងនឹងការឃាត់ខ្លួនលោកស្រី Meng Wanzhou ប្រធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei Technologies Co. , Ltd. ដែលត្រូវបានចាប់ខ្លួនដោយអាជ្ញាធរកាណាដាតាមសំណើរបស់សហរដ្ឋអាមេរិកនោះ។


អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Le Yucheng បាននិយាយទៅកាន់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសចិន ថា អ្វីដែលសហរដ្ឋអាមេរិកបានធ្វើនេះគឺជាទង្វើរំលោភបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់សិទ្ធិនិងផលប្រយោជន៍ របស់ប្រជាជាតិចិនទាំងមូល។


លោក Le Yucheng បានបន្ថែមថា ប្រទេសចិនសូមប្រឆាំងយ៉ាងដាច់អហង្ការចំពោះអំពើដ៏ខុសឆ្គងនេះ ហើយបានព្រមាន អោយសហរដ្ឋអាមេរិក ដកដីកាចាប់ខ្លួនរកូនស្រីម្ចាស់ក្រុមហ៊ុន Huawei ជាបន្ទាន់ បើមិនដូចនោះទេ ប្រទេសចិននឹងធ្វើសកម្មភាព តបតវិញយ៉ាងចាស់ដៃដើម្បីប្រឆាំងនឹងសកម្មភាដ៏គគ្លើនពរបស់អាមេរិក ក៏ដូចជា កាណាដា៕