កីឡា

Gareth Southgate ថា Harry Maguire នៅតែជាកីឡាករល្អបំផុតសម្រាប់អង់គ្លេស

image


លោក Gareth Southgate បានបញ្ជាក់ថាគាត់នឹងបន្តជ្រើសរើស Harry Maguire សម្រាប់ជម្រើសដំបូងរបស់ក្រុមអង់គ្លេស ខណៈបច្ចុប្បន្នមិនមាននរណាម្នាក់ល្អជាងគេឡើយ។

Maguire មិនបានចាប់ផ្តើមការប្រកួត Premier League សម្រាប់ក្រុម Manchester United ទេ ចាប់តាំងពីការបរាជ័យក្នុងការប្រកួតទល់នឹងក្រុម Brighton និង Brentford កាលពីបើករដូវកាលនេះ។

អ្នកគាំទ្របានអំពាវនាវឱ្យមានការដកខ្សែការពារកណ្តាលរូបនេះ សម្រាប់ការប្រកួត Nations League ពូល A3 ចុងក្រោយទល់នឹងក្រុមអ៊ីតាលី នៅទីក្រុង Milan ប៉ុន្តែគ្រូបង្វឹកក្រុមអង់គ្លេស លោក Southgate ជឿជាក់ថា Maguire នៅតែជាខ្សែការពារកំពូលម្នាក់ ក្នុងចំណោមខ្សែការពារកំពូលរបស់អង់គ្លេស។

លោក Southgate បាននិយាយបែបលេងសើចថា៖ "នេះជាការវិនិច្ឆ័យរបស់អ្នក ហើយពួកយើងនៅតែយល់ថា គាត់គឺជាកីឡាករដ៏សំខាន់"។

“ប្រសិនបើយើងគិតថា មានកីឡាករដែលមានបទពិសោធត្រៀមខ្លួនរួចជាស្រេចដើម្បីឈានជើងចូល និងលេងក្នុងកម្រិតមួយលើសពីគាត់ នោះខ្ញុំនឹងមានការពិចារណា ហើយនៅក្នុងតួនាទីខ្លះ វាមានកម្រិតនៃការប្រកួតប្រជែងខុសៗគ្នា។"

"គាត់គឺជាខ្សែការពារកណ្តាលដ៏លេចធ្លោបំផុតរបស់យើងសម្រាប់បាល់តែត។ គាត់ និង John [Stones] ពិតជាល្អណាស់។"

សូមជម្រាបថា អង់គ្លេសមិនធ្លាប់បានយកឈ្នះអ៊ីតាលីនៅក្រៅដីទេ តាំងពីឆ្នាំ 1961 មក ហើយពួកគេ បានចាញ់ហុងគ្រី 4-0 កាលពីខែមិថុនាកន្លងទៅ។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕