ព័ត៌មានអន្តរជាតិ

មន្រ្តី៖ ជនជាតិចិនបាត់ខ្លួន២៣នាក់ និងសង្គ្រោះបាន១៨នាក់ បន្ទាប់ពីទូករបស់គេបានក្រឡាប់លិចនៅតំបន់ឈូងសមុទ្រខេត្តព្រះសីហនុ ក្នុងព្រះរាជាណាចក្រកម្ពុជា

image


ព្រះរាជាណាចក្រកម្ពុជា៖ ដោយយោងតាមបណ្តាញផ្សព្វផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានបារំាងអាអេហ្វេប៉េ(AFP) បានរាយការណ៍ឱ្យដឹងនៅរសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នំា២០២២នេះថា មានពលរដ្ឋចិនច្រើនជាង ២០នាក់បានបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេបានក្រឡាប់លិចនៅក្នុងឈូងសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។
តាមសេចក្តីរាយការណ៍ដដែលបានឱ្យដឹងបន្តទៀតថា ទូកនោះដឹកអ្នកដំណើរជនជាតិចិនចំនួន៤១នាក់ចូលមកតំបន់ឈូងសមុទ្រខេត្តព្រះសីហនុ (កំពង់សោម)កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមអ្នកនំាពាក្យសាលាខេត្ត ពោលគឺ លោក ឃាង ភារម្យ បានថ្លែងប្រាប់ដល់ទីភ្នាក់ងារព័ត៌មានបារំាង(AFP) ថានៅក្នុងចំណោមជនរងគ្រោះទំាងអស់នោះមានត្រឹមតែ១៨នាក់ប៉ុណ្ណោះ ដែលគេជួយសង្គ្រោះបានទាន់ពេលវេលានៅពេលដែលទូកនោះបានក្រឡាប់លិច។
មិនមានសេចក្តីរាយការណ៍លំអិតថាតើក្រុមជនជាតិចិនទំាងអស់នេះចេញពីប្រភពណា? ហើយមូលហេតុអ្វីបានជាធ្វើដំណើរតាមទូកចូលមកកាន់ខេត្តព្រះសីហនុដើម្បីអ្វីឡើយ?៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP