ព័ត៌មានអន្តរជាតិ

បុរសជនជាតិចិនម្នាក់ត្រូវបានតុលាការក្រុងប៉េកំាងរកឃើញបទល្មើសប្រើហិង្សានិងការយាយីលើរាងកាយស្រី្តនៅតាមភោជនីយដ្ឋាននានា ឱ្យជាប់គុក២៤ឆ្នំា

image


ចិន៖ ជនល្មើសដ៏សំខាន់ម្នាក់ដែលចូលរួមក្នុងការប្រើប្រាស់អំពើហិង្សាទៅលើស្រ្តីម្នាក់នៅក្នុងភោជនីយដ្ឋានមួយកន្លែងនៅក្នុងប្រទេសចិន ត្រូវបានតុលាការរកឃើញកំហុសហើយកាត់ឱ្យជាប់ទោសក្នុងពន្ធនាគាររហូតដល់ទៅ២៤ឆ្នំា ដែលការអនុវត្តទោសគឺចាប់ពីថ្ងៃសុក្រទី២៣ ខែកញ្ញានេះ។
ការស្រាវជ្រាវរកជនល្មើសដែលប្រព្រឹត្តិកំហុសជាក់ស្តែងបានកើតមានឡើងបន្ទាប់ពីមហាជនមានការខឹងសម្ប៉ា ហើយបានបង្ហោះក្លីបវីដេអូនៅពាសពេញបណ្តាញសង្គម និងបានជជែកដេញដោលពិភាក្សាគ្នាយ៉ាងផុលផុសដោយគេបានលើកឡើងថា ទង្វើនេះជាអំពើហិង្សាប្រឆំាងទៅនឹងស្រ្តីមានភេទទន់ខ្សោយ។
ដោយយោងតាមបណ្តាញផ្សព្វផ្សាយនានាបានលើកឡើងនៅរសៀលថ្ងៃសុក្រនេះដែរថា ជនល្មើសឈ្មោះ Chen Jizhi បានវាយទៅលើស្រ្តីម្នាក់ បន្ទាប់ពីស្រ្តីរូបនោះបានបដិសេដមិនឱ្យបុរសរូបនោះបៀតបៀនលើរាងកាយកាលពីព្រឹកព្រហាមថ្ងៃទី១០ ខែមិថុនានៅក្នុងសង្កាត់តាងហ្សាន(Tangshan) ភាគខាងកើតរដ្ឋធានីប៉េកំាង។
ជនល្មើសត្រូវតុលាការពិន័យបន្ថែម៣២០,០០០យ័ន្ត (រូបិយបណ្ណចិន) ទៀតក្រៅពីការជាប់គុក ។ មិនតែប៉ុណ្ណោះតុលាការបានរកឃើញជនល្មើសរូបនេះបានប្រព្រឹត្តិបែបអនាចារ (មិនសមរម្យ) លើនារីតាមហាងផ្សេងៗទៀតប្រមាណជា២៧ករណីទៀត ក្នុងរយៈពេល៦ខែ ទៅ១១ឆ្នាំកន្លងមក៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP