កីឡា

Giroud ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់ជាងគេរបស់ក្រុមបារាំង

image


Olivier Giroud បានក្លាយជាអ្នកស៊ុតបញ្ចូលទីដែលមានវ័យចំណាស់ជាងគេ ក្នុងប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិបារាំង ខណៈពួកគេបានផ្តួលអូទ្រីស ដើម្បីបង្កើនក្តីសង្ឃឹមរបស់ពួកគេក្នុងការជៀសវាងការធ្លាក់ចេញពី Nations League ។
ក្រុមមាន់គក បានគ្រប់គ្រងការប្រកួតនេះ ដោយគ្រាប់បាល់របស់ Kylian Mbappe ដំបូងត្រូវបានច្រានចោលសម្រាប់ការ offside ហើយការទាត់ផ្កាប់ចានរបស់ Aurelien Tchouameni ប៉ះនឹងរបារទី។
Giroud បានបញ្ជូនឱ្យ Mbappe ដើម្បីសម្រេចទីគ្រាប់ទីមួយក្នុងការប្រកួតនៅនាទីទី 56។ បន្ទាប់មកខ្សែប្រយុទ្ធ AC Milan កីឡាករ Giroud វ័យ 35 ឆ្នាំ បានតែតបាល់បញ្ចូលទីយ៉ាងអស្ចារ្យដែលជាគ្រាប់ទីពីររបស់បារាំង នៅនាទីទី 65។
នៅអាយុ 35 ឆ្នាំ 357 ថ្ងៃ Giroud មានអាយុចាស់ជាង Roger Marche រយៈពេល 70ថ្ងៃ នៅពេលដែលបានស៊ុតបញ្ចូលទីជាមួយអេស្ប៉ាញក្នុងខែធ្នូ ឆ្នាំ 1959 ។ Giroud ឥឡូវនេះខ្វះតែពីរគ្រាប់ទៀតប៉ុណ្ណោះ ដោយតាមពីក្រោយកំណត់ត្រារបស់ Thierry Henry របស់បារាំងដែលមាន 51 គ្រាប់។
បារាំង ដែលស្ទើរនឹងត្រូវកាត់ចោលប្រសិនបើពួកគេចាញ់ការប្រកួតនេះ នឹងបន្តជួបដាណឺម៉ាក នៃពូល A1 ។
ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕