ព័ត៌មានជាតិ

អគ្គលេខាធិការរដ្ឋសភា៖ កញ្ចប់ថវិការដ្ឋសភា ឆ្នាំ២០២៣ មានចំនួន ១៧៦ ពាន់លានរៀល បើធៀបឆ្នាំ២០១៩មានចំនួនតិចជាង

image


ភ្នំពេញ៖ កញ្ចប់ថវិការដ្ឋសភា ឆ្នាំ២០២៣ មានចំនួន ១៧៦ ពាន់លានរៀល ត្រូវបានអគ្គលេខាធិការដ្ឋានរដ្ឋសភាបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ឆ្នាំ២០២៣ ស្របតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋសភា មានប្រសាសន៍ឲ្យដឹងថា៖ ថវិការដ្ឋសភា ឆ្នាំ២០២៣ មានចំនួន ច្រើនជាង ថវិកាឆ្នាំ២០២០-២០២១ ដែលជាឆ្នាំកើតជំងឺកូវីដ១៩។
ឆ្នាំ២០២៣នេះ ដោយសារសកម្មភាពការងារមានច្រើន ដូចជា ការរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី៧ ដោយសារសភាពការណ៍សេដ្ឋកិច្ចអន្តរជាតិមិនច្បាស់លាស់ ដូច្នេះកញ្ចប់ថវិការដ្ឋសភា ឆ្នាំ២០២៣ ចំនួន១៧៦ ពាន់លានរៀល បើធៀបឆ្នាំ២០១៩ គឺកញ្ចប់ថវិការដ្ឋសភា ឆ្នាំ២០០២៣នេះគឺមានចំនួនទាបដែលជាការគិតគូសន្សំសំចៃ ប៉ុន្តែគិតទៅលើការងារសំខាន់ៗ ដូចជា ការរបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការងារការទូតរដ្ឋសភាឆ្នាំ ២០២៣ និងយោងតាមសភាពការណ៍ជាតិ អន្តរជាតិផ្សេងៗ។
រាជរដ្ឋាភិបាលពិសេសក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងបញ្ចូនច្បាប់ស្តីពីណប្រព័ន្ធហិរញ្ញ វត្ថុសាធារណៈ(ច្បាប់ថវិកា ជាតិឆ្នាំ២០២៣)មកសុំការអនុម័តពីរដ្ឋសភាជាតិ នៅចុងឆ្នាំ២០២២ នេះពីព្រោះរាជរដ្ឋាភិបាល ត្រូវការចំណាយ ជាចាំ បាច់នៅឆ្នាំ២០២៣ខាងមុខដែលមានគំរោង ជាច្រើនត្រូវអភិវឌ្ឍន៍និងស្តារសេដ្ឋកិច្ចជាតិ ឡើងវិញ បន្ទាប់ពីមាន ផលប៉ះ ពាល់ដោយជំងឺកូវីដ ១៩ ជាសាកល។
គម្រោងផែនការងារការទូតរដ្ឋសភា ឆ្នាំ២០២៣ ត្រូវបានគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័ត រួចហើយ ដើម្បីជុំទាក់ទាញអ្នកវិនិយោគ ទេសចរណ៍ មកកម្ពុជាឲ្យ បានកាន់តែ ច្រើន។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ និង ២០២៣ កំណើនសេដ្ឋកិច្ចសកលត្រូវបានរំពឹងថា នឹងនៅ បន្តនិន្នាការកើនឡើង ប៉ុន្តែ មានសម្ទុះយឺតជាងការរំពឹងទុក ដោយសារការប៉ះពាល់ដោយ ផ្ទាល់ និងប្រយោលនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ តាមការព្យាករណ៍សេដ្ឋកិច្ច សេដ្ឋ កិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងបន្តនិន្នាការកើនឡើងក្នុងអត្រា ៥,៤% ក្នុងឆ្នាំ២០២២ បើទោះ បីជារងការប៉ះទង្គិចពីការផ្ទុះឡើងនៃសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនយ៉ាងណាក្តី។សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ច កម្ពុជាត្រូវបានព្យាករថា នឹង សម្រេចបានអត្រាកំណើនក្នុងរង្វង់ ៦,៦% ដោយសារការរំពឹងទុកនៃការ បន្តនិន្នាការ ល្អ ប្រសើរនៃតម្រូវការសកល និងទំនុកចិត្តវិនិយោគ ស្របពេលដែលវិបត្តិជំងឺកូវីដ-១៩ មានភាពស្រាកស្រាន្ត និងអាច គ្រប់គ្រងបាន។ ក្របខណ្ឌយុទ្ធសាស្ត្រ និងកម្មវិធី ស្តារនិង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ២០២១-២០២៣ គឺជាកត្តាកំណត់នៃជោគជ័យ៕
ដោយ៖ វងសុភ័ក្ត្រ