សន្តិសុខសង្គម

ប្រទះឃើញរថយន្តមួយគ្រឿងគេយកទៅប្លុងចោល សង្ស័យអំពើឃាតកម្ម

image


ភ្នំពេញ៖ រថយន្តមួយគ្រឿង ត្រូវជនមិនស្គាល់មុខយកទៅប្លុងចោលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅផ្លូវលេខ៨២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។


យោងតាមប្រភពព័ត៌មាននៅកន្លែងងកើតហេតុ បានឲ្យដឹងថា រថយន្តមួយគ្រឿងនេះម៉ាកH(ហ៊ីយ៉ាន់ដាយ) ពណ៍ប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2A-9667
បានមកចតប្លុងចោលនៅចំណុចកន្លែងផ្ញើម៉ូតូ ដោយមានប្រឡាក់ឈាមនៅក្នុងរថយន្ត និងខាងក្រៅ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្មមូលដ្ឋានប៉ុស្តិ៍នគរបាលសង្កាត់ស្រះចកចុះទៅពិនិត្យ និងរាយការណ៍ទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងជំនាញការិយាល័យកោសល្យវ័ច័យ នៃស្នងការដ្នាននគរបាលរាជធានីភ្នំពេញ។


ខណ:ពេលកម្លាំងជំនាញធ្វើការពិនិត្យជុំវិញបរិវេណ និងខាងក្នងរថយន្ត ឃើញមានឈាមប្រឡាក់នៅលើពូករថយន្ត និងមានដំបងឈើ ២ដើម និងស្រោមដៃ ដោយសង្ស័យថា ជាករណីឃាតកម្ម៕
ដោយ៖ ឌីយ៉ាម៉ង់