សន្តិសុខសង្គម

បុរសដែលបាញ់សម្លាប់គូដណ្តឹង ត្រូវបានបញ្ជូនទៅតុលាការ

image


ភ្នំពេញ៖ ជនសង្ស័យដែលបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន រួចរត់គេចខ្លួនទៅប្រទេសថៃអស់រយៈពេល២ឆ្នាំ៧ខែ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅតុលាកា ហេីយ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ដោយ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដឹក នាំដោយ លោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទទួលផែនកម្រិតធ្ងន់ ។

សូមបញ្ជាក់ថា ជនសង្ស័យឈ្មោះ យឺន វ៉ាន់ដេត ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសថៃ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ និងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២។ ជនសង្ស័យរូបនេះ ជាប់ចោទពីបទ បានបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ រួចបានរត់គេចខ្លួនទៅប្រទេសថៃ។ បច្ចុប្បន្នជនសង្ស័យ កំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការធ្វើការស៉ើបសួរ ដើម្បីបន្តនិតិវិធី៕