សង្គម

ជនសង្ស័យ ៥នាក់អ្នកលក់ និងអ្នកជក់ថ្នាំញៀនជិត១គីឡូក្រាម ត្រូវកម្លាំងគរបាលស្រុកព្រះនេតព្រះឃាត់ខ្លួន

image


បន្ទាយមានជ័យ៖ ជនសង្ស័យ ៥នាក់សុទ្ធតែយុវជននៅក្មេងៗបែកគំនិតនាំគ្នាទិញថ្នាំញៀនយកមកលក់ និងជក់ផង ក្នុងស្រុកព្រះនេត្រព្រះ ដែលមានថ្នាំញៀនជិត ១គីឡូក្រាម ត្រូវកម្លាំងនគរបាលស្រុកព្រះនេតព្រះឃាត់ខ្លួនបានជាបន្តបន្ទាប់។

កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាល ខេត្តបន្ទាយមានជ័យ សហការណ៍ជាមួយកម្លាំងនគរបាលស្រុកព្រះនេត្រព្រះឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្នុងនោះកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមានថ្នាំញៀនជិត១គីឡូក្រាម។

លោកអធិការស្រុកព្រះនេត្រព្រះបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យលក់ថ្នាំញៀននេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ ឲ្យកម្លាំងនគរបាលជំនាញ ការិយាល័យជំនាញ សហការជាមួយផ្នែកជំនាញនៃអធិការដ្ឋាននគរបាល ស្រុក ក្រុង ធ្វើការស្រាវជ្រាវ ក្នុងមូលដ្ឋានរបស់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ពិសេសបង្ការទប់ស្កាត់បទលើ្មសផ្តើមចេញពីគ្រឿងញៀន ដូចជាចោរ លួច ឆក់ ប្លន់ ក្នុងឲ្យចូលរួម ពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ។
លោកអធិការឲ្យដឹងបន្តថា នៅវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០២២កំលាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យ ២នាក់ ១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ធ្លាប់ជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ពីបទជួញដូរគ្រឿងញៀន ២/-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

តាមសារភាពពីឈ្មោះ លឹម ចំរ៉ុង ហៅង៉ា នៅវេលាម៉ោង ៥ល្ងាច កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី បានបន្តឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់បន្ថែមទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី មាន១/-ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ធ្លាប់ជាប់ពន្ធនាគារ៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ២/-ឈ្មោះ មាស សំណាង ភេទប្រុសអាយុ ២៥ឆ្នាំ នៅភូមិពោធិ២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី៣/-ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ដកហូតវត្ថុតាង រួមមានគោលដៅទី១/-ម្សៅក្រាមពណសថ្លា ០១កូនថង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០,៥៨ក្រាម ទូរសព្ឌដៃ០២គ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១១ថង់ (ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤,២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ឌដៃ០៣គ្រឿង។

លុះនៅព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងត្រូវបានកម្លាំងគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមាន ដើម្បីចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕

អត្ថបទ៖ ជា ថន