ព័ត៌មានអន្តរជាតិ

នាយកប្រតិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអតីតប្រធានាធិបតីអាម៉េរិកដូលណាល់ត្រាំ ថ្លែងសារភាពកំហុសលើការក្លែងបន្លំប្រភពចំណូលប្រចាំឆ្នាំរបស់រដ្ឋ

image


សហរដ្ឋអាម៉េរិក៖ នាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុនៅក្នុងអាណាចក្រអាជីវកម្មរបស់គ្រួសារអតីតប្រធានាធិបតីអាម៉េរិក Donald Trump លោក Weisselberg បានធើ្វការសារភាពកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លើការលួចក្លែងបន្លំនិងលាក់បាំងប្រភពចំណូលពិតប្រាកដរបស់ក្រុមហ៊ុន ដើម្បីរួចផុតពីកាតព្វកិច្ចបង់ពន្ធជូនរដ្ឋ។ ការសារភាពកំហុសរបស់លោកនៅពេលនេះ គឺកើតមានឡើងបន្ទាប់ពីមានការចោទប្រកាន់រូបលោកពាក់ព័ន្ធទៅនឹងករណីក្លែងបន្លំពន្ធចំនួន ១៥ករណី ដោយតុលាការទីក្រុងញូវយ៉ក។
ពាក់ព័ន្ធទៅនឹងរឿងចោទប្រកាន់ករណីក្លែងបន្លំពន្ធរបស់អាណាចក្រជំនួញរបស់ក្រុមហ៊ុនលោក Donald Trump នេះដែរ ប្រធាននាយកប្រតិបត្តិផ្នែកហិរញ្ញវត្ថុរូបនេះត្រូវបានតម្រូវឱ្យធើ្វសាក្សីនៅក្នុងការធើ្វសវនាការនៅថ្ងៃខាងមុខ ដើម្បីទទួលបានការសម្រាលទោសមកត្រឹមរយៈ ៥ខែនៅក្នុងពន្ធនាគារចេញពីការសម្រេចក្តីរបស់អង្គចៅក្រុម៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect