ព័ត៌មានជាតិ

ខេត្តព្រះសីហនុនឹងធ្វើជាម្ចាស់ផ្ទះក្នុងពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ ខណៈអាជ្ញាធរប្រកាសរកអ្នកមានគំនិតច្នៃប្រឌិត ​រចនាប្លង់ក្លោងទ្វារច្រកចេញចូល 

image

​អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុប្រកាសស្ដីពីការប្រឡងប្រណាំងលើការរចនាប្លង់ក្លោងទ្វារច្រកចេញ ចូល ពិធីបុណ្យសមុទលើកទី៩ ជុំទី៣ ឆ្នាំ២០២២។ ​

រដ្ឋបាលខេត្តព្រះសីហនុ ​ក៏បានអំពាវនាវដល់ស្ថាបត្យករអាជីព សិស្ស និស្សិតស្ថាបត្យកម្មខ្មែរ

បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងឡាយណាដែលមានបំណងបញ្ចេញស្នាដៃប្រឡងប្រណាំងលើការរចនាប្លង់

ក្លោងទ្វារច្រកចេញចូល ពិធីបុណ្យសមុទ្រលើកទី៩ឆ្នាំនេះ សូមចាប់ផ្តើមរចនាប្លង់ប្រកប

ដោយគំនិតច្នៃប្រឌិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ហើយបន្ទាប់ពីគូសរួចរាល់សូមយកស្នាដៃគំរូរចនាប្លង់ក្លោងទ្វារទៅដាក់នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ​ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៦:៣០ នាទីរសៀល។ ចំពោះលទ្ធផលរដ្ឋបាលខេត្តព្រះសីហនុនឹងជូនដំណឹងនៅពេលក្រោយ ។

សូមជម្រាបថារាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឱ្យក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុចំនួន ៣ថ្ងៃ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ។ ពិធីនេះនឹងប្រារព្ធនៅទីលានតេជោ (ពយតាមូង)ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការហែរក្បួនព្យុហយាត្រា ការសម្ដែងទស្សនីយភាពសិល្បៈជាតិ អន្តរជាតិ ការប្រគំតន្ត្រី ការបាញ់កាំជ្រួច ការតាំងពិព័រណ៍ និងការប្រកួតកីឡាលើទឹក លើឆ្នេរខ្សាច់ ។ល។៕