ព័ត៌មានជាតិ

ក្នុងសម្លៀកបំពាក់ប្រពៃណីជាតិខ្មែរ​ រដ្ឋមន្ត្រីការបរទេ​ស នៃបណ្តាប្រទេសអាស៊ាន​ នៅក្នុងពិធីជប់លៀង​ ក្រោយបិទបញ្ចប់កិច្ចប្រជុំនៅកម្ពុជា

image

ភ្នំពេញ៖​ រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ាន អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន​ ត្រូវបានបិទបញ្ចប់នៅល្ងាចថ្ងៃទី៥​ ខែសីហា​ ឆ្នាំ២០២២។ ក្រោយបិទបញ្ចាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ​ ភ្ញៀវកិត្តិយសទាំងអស់​ បានចូលរួមរាត្រីស្រមោលសរ ដែលរៀបចំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ 

ក្នុងពិធីដ៏មានអត្ថន័យនេះ​ បានសង្កតឃេីញពួកគាត់​ ស្ថិតក្នុងសម្លៀកបំពាក់បែបប្រពៃណីជាតិខ្មែរ​ដ៏ស្រស់ស្អាត​ និងដោយទឹកមុខញញឹម​ មុននឹងវិលត្រឡប់ទៅប្រទេសពួកគាត់វិញរៀងៗខ្លួន៕