ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រន្ធត់ រថយន្តកុងតឺន័រ២គ្រឿងបុកបន្តកន្ទុយគ្នាចូលផ្ទះពលរដ្ឋនៅផ្លូវកែងកំពង់ផែក្រុងព្រះសីហនុ

image

អត្ថបទ៖ ប៉ៃ សុឃីម​

​ព្រះសីហនុ៖ សមត្ថកិច្ចបានឱ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់មួយដែលបង្កឡើងដោយរថយន្តកុងតឺន័រំនួន២គ្រឿងបុកបន្តកន្ទុយគ្នាចូលផ្ទះប្រជាពលរដ្ឋនៅផ្លូវកែងចូលកំពង់ផែអន្តរជាតិក្រុងព្រះសីហនុស្ថិតនៅក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៣ នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

សមត្ថកិច្ចបានបញ្ជាក់ថាក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះគឺបណ្ដាលឱ្យខូចនៅរថយន្តកុងតឺន័រ២គ្រឿង ផាស្អាប់ទុកចោល១គ្រឿង បង្គោលភ្លើង១ដើមនិងរនាំងទ្រូងផ្លូវប្រមាណជិត ១០ ផ្ទាំង ​ប៉ុន្ដែមិនបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។

​សមត្ថកិច្ចបានធ្វើការវាស់វែងសម្រួលដោះស្រាយចរាចរណ៍ និងបន្តស្រាវជ្រាវអំពីករណីគ្រោះថ្នាក់ចរាចរណ៍នេះតើបណ្ដាលមកពីមូលហេតុអ្វី៕