ព័ត៌មានអន្តរជាតិ

លោកប្លីងឃេន (Blinken) ចោទប្រកាន់ចិន “មិនទទួលខុសត្រូវ” លើការផ្អាកបណ្តាញទំនាក់ទំនងជាមួយនឹងសហរដ្ឋអាម៉េរិក

image

ហ្វីលីពីន៖ នៅក្នុងសន្និសីទកាសែតមួយ បន្ទាប់ពីជួបពិភាក្សាជាមួយនឹងលោកប្រធានាធិបតីហ្វីលីពីនរួចនៅថ្ងៃសៅរ៍ ទី៦ ខែសីហានេះ លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាម៉េរិក អាន់តូនី ប្លីងឃេនបានចោទប្រកាន់ប្រទេសចិនពីបទ “មិនទទួលខុសត្រូវ” ដែលការលើកឡើងរបស់លោកក្នុងន័យសំដៅទៅលើការសម្រេចផ្អាករបស់ប្រទេសចិនលើការទំនាក់ទំនងជាមួយនឹងរដ្ឋការក្រុងវ៉ាស៊ីនតោន បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់នោះរួចមក។

ឆ្លើយតបទៅនឹងការប្រកាសផ្អាកទំនាក់ទំនងលើវិស័យចំនួន៨ដែលប្រទេសចិនបានប្រកាសកាលពីពេលថ្មីៗនេះ ត្រូវបានលោករដ្ឋមន្រ្តីការបរទេសអាម៉េរិក អាន់តូនីប្លីងឃេន បានថ្លែងនៅឯក្រុងម៉ានីលនៅរសៀលថ្ងៃនេះថា “យើងនៅតែរក្សាបណ្តាញទំនាក់ទំនងរបស់យើងជាមួយនឹងចិន ក្នុងចេតនាដើម្បីបញ្ជៀសពីភាពតានតឹងដោយសារតែការយល់ខុស ឬក៏ការទាក់ទងខុសនោះ”។

ប្រមុខការទូតអាម៉េរិករូបនេះបានរំលេចបន្តទៀតថា “រក្សាកិច្ចសន្ទនា គឺជាគន្លឹះសំខាន់ក្នុងគ្រាដែលស្ថិតនៅក្នុងសភាពតានតឹងខ្លំាង យើងស្វែងរកការបន្ធូបន្ថយកំដៅ ហើយយើងគិតថា កិច្ចសន្ទនាគឺជាធាតុដ៏សំខាន់មិនអាចខ្វះបានឡើយ”៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស

ប្រភព៖  Reuters