ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើងផ្តល់ទាហានស្មគ្រ័ចិត្តប្រមាណជា ១០ម៉ឺននាក់ទៅឱ្យរុស្ស៊ីដើម្បីជួយប្រយុទ្ធនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន

image

រុស្ស៊ី៖ បើតាមប្រភពពីបណ្តាញផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានឱ្យដឹងថា រដ្ឋាភិបាលកម្មុយនិស្តកូរ៉េខាងជើងផ្តល់ទាហានស្ម័គ្រចិត្តចំនួន ១០ម៉ឺននាក់ជួយដល់ប្រទេសរុស្ស៊ីក្នុងការធ្វើសង្គ្រាមជាមួយនឹងប្រទេសអ៊ុយក្រែន។

តាមការបញ្ជាក់របស់មន្រ្តីអ្នកនាំពាក្យក្រសួងការជាតិរុស្ស៊ីលោក Igor Korotchenko ដែលបានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយនឹងបណ្តាញទូរទស្សន៍ Channel One របស់រុស្ស៊ី បានឲ្យដឹងបន្ថែមទៀតថា ទាហានកូរ៉េខាងជើងចំនួន ១០ម៉ឺននាក់បានត្រៀមខ្លួនចូលរួមជាមួយនឹងទាហានរុស្ស៊ីដើម្បីប្រយុទ្ធនៅក្នុងសង្គ្រាមតទល់នឹងប្រទេសអ៊ុយក្រែន។

ការអះអាងខាងលើនេះធើ្វឡើង បន្ទាប់ពីទាហានរុស្ស៊ីបានរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅក្នុងសង្គ្រាមជាមួយនឹងអ៊ុយក្រែន ដោយប្រឈមនឹងសត្រូវដែលមានភាពប្តូរផ្ដាច់អង់អាចមោះមុត បានធើ្វឱ្យវត្ថុបំណងកងយោធារុស្ស៊ីត្រូវបានបរាជ័យជាបន្តបន្ទាប់ ហើយនិងមានភាពយឺតយ៉ាវយ៉ាងខ្លាំងដែលមិនអាចយោងចាប់យកឱកាសបានជោគជ័យ ខណៈដែលសង្គ្រាមនៅតែបន្តអូសបន្លាយបែបនេះ ខាតទំាងកម្លំាងទ័ព និងសេដ្ឋកិច្ចកាន់តែដុនដាប។

បើតាមតួលេខខ្លះបានបង្ហាញថា រុស្ស៊ីអាចនឹងខាតបង់ទាហានសរុបចាប់ពីទៅមួយម៉ឺនប្រំាពាន់នាក់ ទៅពីរម៉ឺនប្រំាពាន់នាក់ឯណោះ នេះបើគិតចាប់តាំងពីប្រទេសរុស្ស៊ីបានបើកការឈ្លានពានមកលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភ:នោះមក ដែលចំនួននេះគិតជាមធ្យមភាគស្មើទៅនឹងចំណាយដល់ទៅ ១០០នាក់ក្នុងមួយថ្ងៃៗ៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ : National Review/ Channel One