ព័ត៌មានអន្តរជាតិ

អង្គការណាសាពន្យល់អំពីលទ្ធភាពមនុស្សអាចនឹងតាំងទីលំនៅឋានជាអចិន្ត្រៃយ៍នៅលើភពព្រះអង្គារនាពេលអនាគត

image

អង្គការណាសា៖ រំលឹកអំពីបេសកកម្ម Apollo លើកទី ៥ក្នុងឆ្នាំ ១៩៧២ គឺជាលើកចុងក្រោយដែលមនុស្សជាតិបានធើ្វដំណើរទៅកាន់ភពព្រះចន្ទមានចម្ងាយជាង ៣៨០,០០០ គីឡូម៉ែត្រពីភពផែនដី។ ក្រោយពីខកខានអស់រយៈពេល ៥០ឆ្នាំក្រោយមក ក្តីបំណងមួយនេះនៅតែជាមហិច្ឆតាដ៏ធំមួយរបស់មនុស្សជាតិ ប៉ុន្តែលើកនេះ អាចនឹងផ្គោតទៅលើការធើ្វដំណើរឆ្ពោះទៅកាន់ភពព្រះអង្គារដែលមានចម្ងាយដល់ទៅ ១៦៦លានគីឡូម៉ែត្រពីភពផែនដី ដើម្បីអាចកសាងមនុស្សជាតិថ្មីមួយទៀតនៅលើភពក្រហមមួយនេះ។

ដោយយោងតាមអង្គការណាសាស្រាវជ្រាវលើបញ្ហានេះបានឱ្យដឹងទៀតថា ដើម្បីអាចសម្រេចគោលដៅបានក្នុងការតាំងទីលំនៅអចិន្ត្រៃយ៍នៅលើភពព្រះអង្គារបាន ដំបូងឡើយយើងត្រូវតែបង្កើតទីតាំងអចិន្ត្រៃយ៍សាកល្បងរបស់មនុស្សជាតិនៅលើភពព្រះចន្ទជាមុនសិន ដែលជាភពមួយស្ថិតនៅជិតបង្កើយទៅនឹងផែនដីរបស់យើង វានឹងអាចធ្វើឱ្យយើងមានការឈ្វេងយល់បានកាន់តែច្រើនអំពីអាថ៌កំបាំងរបស់វា ហើយនិងរបៀបប្រើប្រាស់ធនធានដែលមាននៅទីនោះសម្រាប់ផ្គត់ផ្គង់ជីវិតរស់នៅដោយមិនចំាបាច់ពឹងផ្អែកលើការនាំជំនួយទៅពីភពផែនដី។

រឿងនេះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឈ្វេងយល់អំពីរបៀបរស់នៅចិញ្ចឹមជីវិតដោយខ្លួនឯងក្នុងអំឡុងការស្នាក់នៅលើភពនៅឯខាងក្រៅផែនដី ដើម្បីអាចឈានទៅធើ្វការតាំងទីលំនៅជាអចិន្ត្រៃយ៍របស់មនុស្សជាតិនៅលើភពព្រះអង្គារក្នុងពេលអនាគតបានបន្តទៀត៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ ណាសា/ Bigthink