បុរសជនជាតិនីហ្សេរីយ៉ា ដែលបានកេីតជំងឺអុតស្វា បានជាសះស្បេីយហេីយ

ភ្នំពេញ៖ បុរសជនជាតិនីហ្សេរីយ៉ាម្នាក់ ដែលបានកេីតជំងឺអុតស្វា ដែលលួចឆ្លងចូលមកពីប្រទេសថៃកាលពីពេលថ្មីៗនេះ បានជាសះស្បេីយហេីយ។ នេះបេីយោងតាមការអះអាងពីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។
សូមបញ្ជាក់ថា បុរសជនជាតិនីហ្សេរីយ៉ាដែលកើតជំងឺអុតស្វា ត្រូវបានរត់គេចពីប្រទេសថៃ ចូលមកប្រទេសកម្ពុជា តែត្រូវកម្លាំងសមត្ថកិច្ចរកឃើញ និងឃាត់ខ្លួននៅម្ដុំផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអះអាងថា ជនជាតិ នីហ្សេរីយ៉ា រូបនោះ មានកើតជំងឺអុតស្វា ដែលធ្វើរោគវិនិច្ឆ័យដោយអាជ្ញាធរសុខាភិបាលថៃ ប៉ុន្តែបានគេចខ្លួនតាំងពីយប់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២។ បុរសរូបនេះ ត្រូវបានយកទៅធ្វេីការព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី នៃប្រទេសកម្ពុជា៕

