ព័ត៌មានជាតិ

ប្តីស្រវឹងស្រាស​ កាប់ប្រពន្ឋ២ពូថៅស្លាប់ចោលកូន៤នាក់ នៅខេត្តព្រះវិហារ

image

ព្រះវិហារ៖ មានករណីអំពើហិង្សាក្នុងគ្រួសារមួយ​បានកេីតឡេីង​ ដោយសារប្តីស្រវឹងស្រាខឹងប្រពន្ធជេរប្រមាទ​ បានយកពូថៅកាប់ទៅលើប្រពន្ធចំនួន​ ២ពូថៅ​ បណ្តាលឱ្យស្លាប់ភ្លាមៗក្នុងថ្លុកឈាម​ ចំណែកជនដៃដល់ជាប្តីត្រូវបានសមត្ថកិច្ចចាប់ខ្លួន។​ ករណីដ៏ឃោរឃៅនេះបានកើតឡើងនៅក្នុងភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ វេលាម៉ោង​ ៨:៣០នាទីព្រឹក ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះ ធៀម រុី ភេទស្រី អាយុ ៤៩ឆ្នាំ ត្រូវបុរសជាប្តីឈ្មោះ ខៀវ សាំង អាយុ៥១ឆ្នាំ កាប់២ពូថៅពីក្រោយគឺ១ពូថៅត្រូវក្បាលធ្លាយខួរ និង១ពូថៅទៀតចំសៀតផ្កាខាងឆ្វេង បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែង។ ក្រោយពីកាប់ប្រពន្ធស្លាប់ហើយ បុរសជាប្តីបានចាក់ខ្លួនឯង៣កាំបិតធ្លាយពោះតែមិនស្លាប់ត្រូវបានកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកសង្គមថ្មី ចាប់វ៉ៃខ្នោះនាំយកទៅសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 

លោកវរសេនីយ៍ទោ វណ្ណា រ៉េត អធិការរងទទួលបន្ទុកព្រហ្មទណ្ឌបានឱ្យដឹងថា មូលហេតុដែលនាំឱ្យកេីតមានករណីនេះដោយសារជនសង្ស័យបានផឹកស្រាសអស់កន្លះលីត្របណ្តាលឱ្យស្រវឹង​ និងមានស្រាកាន់នឹងដៃមួយដបទៀត។​ មុនពេលកេីតហេតុខណៈកំពុងស្រវឹងជនសង្ស័យក៏បានយកពូថៅទៅពុសអុស ពេលនោះប្រពន្ធឃើញប្តីស្រវឹងក៏បានស្រែកជេរប្តីធ្វើឱ្យកើតទៅជាជម្លោះ។ 

ពេលនោះស្ត្រីជាប្រពន្ធបាននិយាយទៅកាន់ប្តីថា បើឯងគ្រាន់បើសម្លាប់អញទៅ។ ការនេះដោយសារប្តីអត់ទ្រាំនឹងប្រពន្ធជេរមិនបានទើបបុរសជាប្តីយកពូថៅដែលកំពុងពុះអុសនោះកាប់ទៅលើប្រពន្ធបណ្តាលឱ្យប្រពន្ធស្លាប់តែម្តងភលាមតែម្តង៕