ព័ត៌មានជាតិ

កម្ពុជា-សហព័ន្ធរុស្ស៊ី បន្តពង្រឹងដៃគូសន្ទនានយោបាយ វិស័យពាណិជ្ជកម្ម និងវិនិយោគ

image


ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា និងសហព័ន្ធរុស្ស៊ី បានជួបប្រជុំចរចាប្រកបដោយ ផ្លែផ្កា នៅទីក្រុងភ្នំពេញ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០២២។

ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពគ្នាលើកស្ទួយការអភិវឌ្ឍបន្ថែមទៀតនូវចំណងមិត្តភាព ទំនាក់ទំនងជិតស្និទ្ធដ៏យូរអង្វែងដូចដែលពេលវេលាបានបញ្ជាក់ នាពេលកន្លងមក និងការគាំទ្រគ្នាទៅវិញ ទៅមករវាងព្រះរាជាណាចក្រកម្ពុជា និងសហព័ន្ធរុស្ស៊ី ស្របតាមតម្លៃជាមូលដ្ឋាន និងសេចក្តីប្រាថ្នារបស់ ប្រជាជននៃប្រទេសទាំងពីរ។

កម្ពុជា និងរុស្ស៊ី នឹងរក្សា ព្រមទាំងពង្រឹងកិច្ចសន្ទ នានយោបាយ ទំនាក់ទំនងទៀងទាត់រវាងរដ្ឋាភិ បាល- សភា អាជ្ញាធរមូលដ្ឋាន និងគណបក្សនយោបាយ។
ភាគីទាំងពីរ នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដែលជាផលប្រយោជន៍ទៅវិញទៅមកក្នុងវិស័យពាណិជ្ជ កម្ម និងការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវិស័យអប់រំ និងវប្បធម៌ វិស័យការពារជាតិ និងសន្តិសុខ ក៏ដូចជាបង្កើតនូវលក្ខខណ្ឌអំណោយ ផល សម្រាប់សកម្មភាពអង្គការ និងក្រុមហ៊ុនក្នុងគ្រប់វិស័យ។

កម្ពុជា និងរុស្ស៊ី នឹងបន្តគោរពផលប្រយោជន៍ស្របច្បាប់របស់គ្នាទៅវិញទៅមក ក្នុងទំនាក់ទំនងទ្វេភាគី និងក្នុងក្របខណ្ឌនៃវេទិកាតំបន់ និងអន្តរ ជាតិ។

រដ្ឋមន្ត្រីការបរទេសទាំងពីរ បានឯកភាពគ្នាជម្រុញការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសំខាន់ៗ ក្នុងរបៀបវារៈអន្តរជាតិ និងតំបន់ ដោយសង្កត់ ធ្ងន់លើការពង្រឹងមជ្ឈភាពអាស៊ាន ក្នុងបរិបទនៃការកំពុងរីកធំឡើងនៃអន្តរកម្មពហុភាគី ក្នុងតំបន់អាស៊ី ប៉ាស៊ីហ្វិក៕
ដោយ៖ វង សុភ័ក្ត្រ