ព័ត៌មានអន្តរជាតិ

ក្រុមបំបែកខ្លួនគាំទ្រដោយរុស្ស៊ីលើទឹកដី Donetsk និយាយថា មនុស្ស ៥នាក់ស្លាប់ ដោយសារតែការបាញ់ផ្លោងពីទាហានអ៊ុយក្រែន

image


អ៊ុយក្រែន៖ តាមការបញ្ជាក់ពីទីស្នាក់ការកណ្តាលរបស់កងការពារដែនដីដែលប្រកាសផ្តាច់ខ្លួនពីអ៊ុយក្រែនបានប្រកាសជាសាធារណៈរដ្ឋប្រជាមានិត Donetsk (DRP) ដែលគាំទ្រដោយរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ បានអះអាងថា មនុស្ស ៥ នាក់ស្លាប់ និង ៦ នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងហេតុការណ៍បាញ់ផ្លោងដោយកាំភ្លើងធំរបស់អ៊ុយក្រែនទៅលើតំបន់ Donetsk របស់ខ្លួន។
យោងតាមសារព័ត៌មានរុស្ស៊ី (RIA Novosti) បានចោទប្រកាន់ទាហានអ៊ុយក្រែនដោយលើកឡើងថា លើកដំបូងនោះ កាលពីឆ្នាំ ២០១៤ ទាហានអ៊ុយក្រែនក៏បានបាញ់ផ្លោងនៅតាមតំបន់ជុំវិញ រោងមហោស្រពអូប៉េរ៉ា និងរបាំបាឡេ ( Opera and Ballet Theater) ក៏ដូចជាសណ្ឋាគារដុនបាស់ ផាឡែស ស្ថិតនៅកណ្តាលទីក្រុងផងដែរ។

ចំណែកឯប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែនវិញគឺលោកម៉ៃខៃយ៉ូ ផូដូលយ៉ាក់ (Mykhailo Podolyak) ឯណេះបានធ្វើការច្រានចោលចំពោះការចោទប្រកាន់ទៅលើការវាយប្រហារនេះ ដោយលោកមានប្រសាសន៍បញ្ជាក់ថា យើងមិនត្រូវការបង្កើតភាពចលាចល រញ៉េរញ៉ៃទាំងនេះទេ ព្រោះវាមិនបានដោះស្រាយបញ្ហាអ្វីឡើយ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect