ព័ត៌មានអន្តរជាតិ

រុស្ស៊ីកាត់ទោសតារាកីឡាការិនីបាល់បោះអាម៉េរិក Brittney Griner ឲ្យជាប់ពន្ធនាគារ ៩ ឆ្នាំ ពីបទរត់ពន្ធគ្រឿងញៀនចូលប្រទេសរុស្ស៊ី

image


រុស្ស៊ី៖ តុលាការរុស្ស៊ី បានកាត់ទោសតារាកីឡាការិនីបាល់បោះអាម៉េរិកប្រ៊ីដនីយ ខ្រៃនើ (Brittney Griner) ឱ្យជាប់ពន្ធនាគាររយៈពេល ៩ ឆ្នាំ ដោយចោទប្រកាន់ពីបទពាក់ព័ន្ធនឹងគ្រឿងញៀន ក្រោយពីរកឃើញថាតារាកីឡាការិនីបាល់បោះរូបនេះមានពិរុទ្ធភាពពីបទកាន់កាប់ និងរត់ពន្ធគ្រឿងញៀនដោយនាំយកកញ្ឆាសម្រាប់ចម្រាញ់ជាទឹកថ្នាំបារីអេឡិកត្រូនិក (Vape) ចូលទៅក្នុងដែនដីរបស់រុស្ស៊ី។
បញ្ជាក់ថា រដ្ឋអាជ្ញារបស់រុស្ស៊ី សម្រេចថាកីឡាការិនីរូបនេះជាប់ពន្ធនាគាររយៈពេល ៩ឆ្នាំកន្លះ ដោយសារតែនាងបានសារភាពថានាងពិតជាបាននាំយកកញ្ឆាសម្រាប់ចម្រាញ់ធ្វើទឹកថ្នាំបារីអាឡិកត្រូនិក (Vape) ចូលទៅក្នុងប្រទេសរុស្ស៊ី។


ក្រៅតែពីជាប់ពន្ធនាគារ កីឡាការិនីប្រ៊ីដនីយ ខ្រៃនើ (Brittney Griner) ក៏ត្រូវបានតុលាការរុស្ស៊ីពិន័យជាប្រាក់ចំនួន ១ លានរូបបលរបស់រុស្ស៊ី (ឬ ស្មើនឹង ១៦,០០០ ដុល្លារអាម៉េរិក) ផងដែរ។ បន្ទាប់ពីការកាត់ទោសបានបញ្ចប់ កីឡាការនីរូបនេះបានទទួលយល់ព្រមទាំងក្រៀមក្រំទៅលើការកាត់ទោសនេះដូចគ្នា៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect