កីឡា

Chelsea ចុះហត្ថលេខាជាមួយខ្សែបម្រើ Aston Villa ក្នុងតម្លៃ 20 លានផោន

image


Chelsea បានចុះហត្ថលេខាជាមួយខ្សែបម្រើកណ្តាលវ័យ 18 ឆ្នាំ Carney Chukwuemeka ពី Aston Villa ក្នុងតម្លៃ 20 លានផោន។

Chukwuemeka ដែលបានរួមចំណែកក្នុងការប្រកួតជើងឯកអឺរ៉ុបអាយុក្រោម 19 ឆ្នាំរបស់ក្រុមអង់គ្លេស កាលពីខែកក្កដា បានយល់ព្រមលើកិច្ចសន្យារយៈពេល 6 ឆ្នាំ។គេមិនបានចូលរួមក្នុងដំណើរទេសចរណ៍មុនរដូវកាលរបស់ Aston Villa ទៅកាន់ប្រទេសអូស្ត្រាលី បន្ទាប់ពីបដិសេធមិនចុះកុងត្រាថ្មី។

Chukwuemeka ដែលបានបង្ហាញខ្លួន 12 ដងឱ្យ Villa កាលពីរដូវកាលមុន មានកិច្ចសន្យារហូតដល់ចុងបញ្ចប់នៃយុទ្ធនាការ 2022-23 ។ កាលពីខែមុនលោក Steven Gerrard អ្នកចាត់ការរបស់ក្រុម Villa បាននិយាយថា Chukwuemeka មិនបានចុះកុងត្រាថ្មីនោះទេ។

ក្នុងទីផ្សារដោះដូរកីឡាករនេះ Chelsea បាននាំយកខ្សែប្រយុទ្ធអង់គ្លេស Raheem Sterling ពី Manchester City ក្នុងតម្លៃ 50 លានផោន និងខ្សែការពារសញ្ជាតិសេណេហ្គាល់ Kalidou Koulibaly ពី Napoli ក្នុងតម្លៃ 34 លានផោន។ ពួកគេក៏បានចុះហត្ថលេខាលើអ្នកចាំទីជនជាតិអាមេរិកវ័យ 18 ឆ្នាំ Gabriel Slonina ក្នុងតម្លៃ 12 លានផោនពីក្លិប Chicago Fire ។

Chelsea ជិតចុះហត្ថលេខាជាមួយខ្សែការពារអេស្ប៉ាញ Marc Cucurella ពី Brighton ដែលបានបដិសេធសំណើរ 30 លានផោនពី Manchester City កាលពីខែកក្កដា៕