កីឡា

FIFA U-20 Women's World Cup 2022៖ អ្វីដែលអ្នកគួរដឹង

image



ការប្រកួត FIFA U-20 Women's World Cup Costa Rica 2022™ នៅសល់តែមួយសប្តាហ៍ទៀត នឹងចាប់ផ្ដើមហើយ ខណៈកីឡាការិនីរបស់ក្រុមទាំងអស់ នឹងត្រូវប្រកួតគ្នានៅលើទីលាន នៅប្រទេសកូស្តារីកា ចាប់ពីថ្ងៃទី 10 ដល់ថ្ងៃទី 28 ខែសីហា ឆ្នាំ 2022។



ក្រុមជម្រើសជាតិបាល់ទាត់នារីអាយុក្រោម 20 ឆ្នាំដែលចូលរួមក្នុងព្រឹត្តិការណ៍ FIFA U-20 Women's World Cup Costa Rica 2022™ ទាំង 16 ក្រុម រួមមាន៖ អូស្ត្រាលី ប្រេស៊ីល កាណាដា កូឡុំប៊ី កូស្តារីកា បារាំង អាល្លឺម៉ង់ ហ្គាណា ជប៉ុន កូរ៉េខាងត្បូង ម៉ិកស៊ិក ហុល្លង់ នូវែលហ្សេឡង់ នីហ្សេរីយ៉ា អេស្ប៉ាញ និងអាមេរិក។

FIFA U-20 Women's World Cup Costa Rica 2022 នឹងចាប់ផ្តើមជាមួយនឹងថ្ងៃបើកឆាកដ៏អស្ចារ្យនៅថ្ងៃទី 10 ខែសីហា រវាង អាល្លឺម៉ង់ ជាមួយ កូឡុំប៊ី និង នូវែលហ្សេឡង់ ប៉ះ ម៉ិកស៊ិក។

ថ្ងៃបើកឆាក នឹងបញ្ចប់ដោយការប្រកួតក្នុងពូល A ដ៏ធំ ចំនួនពីរ រវាងប្រេស៊ីល ប៉ះ អេស្ប៉ាញ ហើយក្រុមម្ចាស់ផ្ទះ កូស្តារីកា នឹងប្រកួតបើកឆាកជាមួយ អូស្ត្រាលី។



ជើងឯកពានរង្វាន់ FIFA U-20 Women's World Cup 2022 នឹងត្រូវរកឃើញនៅ 18 ថ្ងៃបន្ទាប់ ដោយការប្រកួតចុងក្រោយ នឹងធ្វើឡើងនៅកីឡដ្ឋាន Estadio Nacional របស់ទីក្រុង San José នៅថ្ងៃអាទិត្យទី 28 ខែសីហា។

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕