សង្គម

ក្រុមអាជីវករជាង១០០នាក់ នៅផ្សារសាំហាន់ ប្រមូលផ្តុំគ្នាតវ៉ារឿងប្រធានថ្មីផ្សារនេះតម្រូវឱ្យអាជីវករទិញសិទ្ធិកាន់កាប់តូបនីមួយៗ

image


ភ្នំពេញ៖ ក្រុមអាជីវករផ្សារសាំហាន់ជាង ១០០នាក់ បានផ្ទុះការតវ៉ានៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ខណៈដែលប្រធានផ្សារនេះថ្មី ទើបតែចូលមកកាន់កាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ផ្សាសាំហាន់ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ចំពោះការផ្ទុះការតវ៉ានេះ ក្រុមអាជីវករបានអះអាងថា ពួកគេទាមទារចំនួន ៦ចំណុច តែចំណុចសំខាន់នោះគឺ ប្រធានផ្សារដែលទើបចូលមកគ្រប់គ្រងថ្មី បានតម្រូវឲ្យអាជីវករទិញសិទ្ធិកាន់កាប់តូបនីមួយៗ និងបង់ប្រាក់ជាប្រចាំខែធម្មតា តែនៅពេលដែលអាជីវករឈប់លក់ដូរវិញ លុយដែលទិញសិទ្ធិកាន់កាប់នោះមិនបានសងត្រឡប់មកវិញទេ។

ក្រុមអាជីវករ បានឱ្យដឹងដែរថា គោលការណ៍ថ្មីនេះមិនដូចគោលការណ៍របស់ប្រធានផ្សារចាស់ដែលកាន់កាប់ពីមុនមកទេ។ ប្រធានផ្សារចាស់គ្រាន់តែតម្រូវឱ្យកក់លុយថ្លៃតូប និងបង់ប្រាក់ប្រចាំខែតែប៉ុណ្ណោះ តែនៅពេលដែលអាជីវឈប់លក់ដូរ លុយកក់ថ្លៃតូបនោះត្រូវបានសងត្រឡប់មកវិញ៕

ដោយ៖ ឌីយ៉ាម៉ង់