ព័ត៌មានជាតិ

ផ្លូវនិងសួនច្បារនៅឆ្នេរអូរត្រេះខេត្តព្រះសីហនុ​គ្របដណ្ដប់ដោយ​ខ្សាច់ បន្ទាប់ពីមានព្យុះភ្លៀង និងរលកខ្លាំងៗ

image

​អត្ថបទ៖ ប៉ៃ សុឃីម

ព្រះសីហនុ៖ ខ្សាច់ជាច្រើនម៉ែត្រគុបបានគ្របដណ្តប់លើផ្លូវ និងសួនច្បារតាមបណ្ដោយឆ្នេរអូរត្រេះដោយសារតែកម្លាំងខ្យល់ព្យុះរលកបោកបក់ខ្លាំង

ខណៈកម្លាំងអាជ្ញាធរក្រុងនិងមានការសហការពីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានយកគ្រឿងចក្រនិងការចូលរួមពីកម្លាំងសម្អាតអនាម័យក្រុងបានយកចិត្តទុកដាក់និងកំពុងធ្វើការសម្អាត​ឡើងវិញ។

ជាក់ស្តែងនៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នេះលោក បុរី វង្សសានិត ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបានចុះពិនិត្យដល់ទីតាំងនឹងឱ្យក្រុមការងារពន្លឿនក្នុងការសម្អាតខ្សាច់ឱ្យបានស្អាតឡើងវិញដែលការហូរចាក់ខ្សាច់មកលើផ្លូវនិងសួនច្បារនេះគឺបណ្ដាលមកពីអាកាសធាតុខ្យល់រលកបោកបក់ខ្លាំង។

ជាមួយគ្នានេះលោកក៏បានណែនាំដល់ប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើ ផ្លូវត្រូវមានការប្រុងប្រយ័ត្នដោយសារបច្ចុប្បន្ននៅតាមបណ្ដោយផ្លូវឆ្នេរអូរត្រេះមានខ្សាច់នៅលើផ្លូវសួនច្បារអាចបណ្ដាលឱ្យការធ្វើដំណើរមានការលំបាក ហើយក្រុមការងារកំពុងមមាញឹកក្នុងការសម្អាតដើម្បីសម្រួលឲ្យការធ្វើដំណើរបានស្រួលឡើងវិញ៕