សង្គម

ឃុំចំនួន ៥ ក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរី ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

image


មណ្ឌលគិរី៖ យ៉ាងហោចណាស់មានឃុំចំនួន៥ ទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងគិតត្រឹមម៉ោង ៦:៣០នាទីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពី ភ្លៀងនៅតែបន្តធ្លាក់ជាប់ៗគ្នានៅទូទាំងខេត្តមណ្ឌលគិរី។ នេះបើយោងតាមរដ្ឋបាលស្រុកកែវសីមាឲ្យCNCដឹងនៅមុននេះបន្ដិច។

រដ្ឋបាលស្រុកកែវសីមា បញ្ជាក់ថា ទីតាំងដែល រងប៉ះពាល់ះរួមមាន ឃុំស្រែព្រះ ជំនន់ទឹកភ្លៀងហូរដាច់ស្ពានឈើ ១កន្លែង និងឃុំស្រែខ្ទុម លិចដំណាំដំឡូងមី ស្រូវ និងលំនៅដ្ឋានប្រជាពលរដ្ឋប្រមាណ១៧ខ្នងផ្ទះ។
រីឯឃុំចំនួន៣ទៀត ជំនន់ទឹកភ្លៀងលិចហូរកាត់ផ្លូវលំឃុំដោយអន្លើ។

សូមបញ្ជាក់ថា រហូតពេលនេះជំនន់ទឹកភ្លៀងបានស្រកបណ្តើៗ។ ខណៈអាជ្ញាធរនិង កងកម្លាំងសមត្ថកិច្ចនៅបន្តតាមដានបញ្ហាអាកាសធាតុជាប់ជាប្រចាំ៕

អត្ថបទ៖ ប៊ុត សុភ័ក្រ