ព័ត៌មានអន្តរជាតិ

ស្លាប់៣នាក់ និងរបួស៤នាក់ផ្សេងទៀតដោយសារតែការបាញ់រះនៅក្នុងទីផ្សារទំនើបមួយកន្លែងក្នុងប្រទេសដាណឺម៉ាក

image


ដាណឺម៉ាក៖ មនុស្ស ៤នាក់ ស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរតែមិនប៉ះពាល់ដល់អាយុជិវិតទេកាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា ក្រោយពេលមានហេតុការណ៍បាញ់ប្រហារដោយកាំភ្លើងនៅក្នុងផ្សារទំនើបហ្វៀល (Field's Mall) ស្ថិតនៅចម្ងាយប្រមាណជា ៥គីឡូម៉ែត្រ ពីរដ្ឋធានី កូភែនហាហ្កង់ (Copenhagen) ប្រទេសដាណឺម៉ាក កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា បណ្តាលឱ្យមនុស្ស ៣នាក់ ស្លាប់ភ្លាមៗ។


ក្រោយពេលទទួលទូរសព្ទពាក់ព័ន្ធទៅនឹងការបាញ់ប្រហារ កាលពីរសៀលថ្ងៃអាទិត្យ មន្ត្រីនគរបាលរដ្ឋធានី កូភែនហាហ្កង់ (Copenhagen) បញ្ជាក់ថា មន្ត្រីប្រដាប់អាវុធធ្វើការចល័តទៅកាន់ផ្សារទំនើបហ្វៀល ចាប់ខ្លួនខ្មាន់កាំភ្លើងជនជាតិដាណឺម៉ាក អាយុ ២២ឆ្នាំម្នាក់ ដោយចោទប្រកាន់ពីបទមនុស្សឃាត។ ហើយព្រឹកថ្ងៃចន្ទ ក្រោយពីធ្វើកំណត់ហេតុចប់សព្វគ្រប់ មន្ត្រីនគរបាល ធ្វើការសនិដ្ឋានថា ឃាតកមានតែម្នាក់ឯងប៉ុណ្ណោះក្នុងការបាញ់ប្រហារនេះ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect