សង្គម

អូស្រ្តាលីប្រើឧទ្ធម្ភាគចក្រពីរគ្រឿងជួយសង្គ្រោះ មនុស្ស ២១នាក់ នៅលើកប៉ាល់ដឹកទំនិញដែលរលត់ម៉ាស៊ីននៅកណ្តាលសមុទ្រភាគខាងត្បូងទីក្រុងស៊ីដនី

image


អូស្រ្តាលី៖ តាមរយៈខ្សែវីដេអូថតពីលើអាកាស បង្ហាញថា ឧទ្ធម្ភាគចក្រសង្គ្រោះពីរគ្រឿង កំពុងព្យាយាមជួយសង្គ្រោះសមាជិក២១នាក់ នៅលើកប៉ាល់ដឹកទំនិញដែលជាប់គាំងនៅកណ្តាលសមុទ្រភាគខាងត្បូងទីក្រុងស៊ីដនី កាលពីថ្ងៃចន្ទ ទី៤ ខែកក្កដា ក្រោយពេលកប៉ាល់ដឹកទំនិញរលត់មិនដំណើរការកណ្តាលសមុទ្រ ចំពេលមានព្យុះដ៏ធំកំពុងបក់បោកនៅក្នុងតំបន់នេះ។


គ្រោះធម្មជាតិនេះកើតឡើងបន្ទាប់ពីអាកាសធាតុប្រែជាមិនអំណោយផល ដែលបង្កជាព្យុះបក់បោកទីក្រុងដ៏ធំបំផុតរបស់អូស្ត្រាលី និងនាំមកនូវជំនន់ទឹកភ្លៀងជន់លិចជាយក្រុងជាច្រើន។ អាជ្ញាធរក្នុងតំបន់ក៏បានព្រមានអំពីឥទ្ធិពលអាកាសធាតុកាន់តែអាក្រក់បន្ថែមទៀតក្នុងរយៈពេល ១២ម៉ោងបន្ទាប់៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect