សម្តីកសិករ ៖ ពេលចាប់ផ្តើមបង្ករបង្កើនផលឃើញក្រុមហ៊ុនមកទំនាក់ទំនងលក់គ្រាប់ពូជ ពេលប្រមូលផលមិនដែលឃើញក្រុមហ៊ុនទាំងនោះជួយទិញទេ
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បន្ទាប់ពីទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានស្រក ប្រជាកសិករដែលរស់នៅតាមដងទន្លេមេគង្គបានចាប់ផ្តើមធ្វើការបង្ករបង្កើនផលរបស់ពួកគាត់ទៅតាមទម្លាប់។ ជាក់ស្តែងប្រជាពលរដ្ឋជាច្រើនរស់នៅក្នុងឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាមក៏បានចាប់ផ្តើមធ្វើការឈូសឆាយ និងភ្ជួររាស់ដី ដើម្បីធ្វើការដាំដុះដំណាំផ្សេងៗ ក្នុងនោះប្រជាកសិករខ្លះបានជួលគ្រឿងចក្រឯកជនដើម្បីធ្វើការភ្ជួររាស់ ខ្លះទៀតនៅតែប្រើប្រាស់គោយយន្តផ្ទាល់ខ្លួន និងខ្លះទៀតប្រើប្រាស់សត្វ ពាហៈនៈដូចជាគោ ក្របី សេះ ដើម្បីធ្វើការភ្ជួររាស់នៅលើផ្ទៃដីរបស់ពួកគាត់។

បើតាមប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកោះមិត្តបានរៀបរាប់ថាប្រជាពលរដ្ឋបានធ្វើការដាំដុះទៅលើដំណាំ ស្រូវ ពោត ប៉េងប៉ោះ ត្រសក់ ម្រះ ជាដើម ដោយឡែកចំពោះការដាំដុះថ្នាំជក់ឆ្នាំនេះមានការថយចុះផងដែរ។

ទាក់ទងទៅនឹងការចាប់ផ្តើមបង្ករបង្កើនផលរបស់ប្រជាកសិករនៅក្នុងឃុំកោះមិត្តនេះគាត់បានលើកឡើងចំពោះតំលៃដំណាំកសិផលនៅឆ្នាំ២០១៨ខ្លះមានតំលៃទាបខ្ពស់ទៅតាមប្រភេទដំណាំផ្សេងៗ ប៉ុន្តែសម្រាប់ផលដំណាំពោតក្នុងឆ្នាំ២០១៨នេះមានការកើនឡើងជាងឆ្នាំមុនបន្តិច ប៉ុន្តែប្រជាកសិករខ្លះមានការត្អូញត្អែរថាពេលគាត់ចាប់ផ្តើមបង្ករបង្កើនផលឃើញមានតំណាងក្រុមហ៊ុនផ្សេងៗបានចុះមកទំនាក់ទំនងគាត់ដើម្បីលក់គ្រាប់ពូជ ប៉ុន្តែមិនដែលឃើញក្រុមហ៊ុនទាំងនោះមកទិញពេលគាត់ប្រមូលផលនោះទេ រីឯតំលៃមានការឡើងចុះៗ៕

អត្ថបទ៖ ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation