សន្តិសុខសង្គម

បង្ក្រាបគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសគ្រឿងញៀនជិត ១គីឡូក្រាម នៅរាជធានីភ្នំពេញ

image


ភ្នំពេញ៖ កម្លាំងជំនាំញ(ក៥)នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកការស៊ីបអង្កេត ស្រាវជ្រាវ និងបង្រ្កាបនៅចំណុចតាមដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ រួមនឹងគ្រឿងញៀនជិត១គីឡូក្រាម។

យោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀននេះ បានធ្វេីឡេីងនៅថ្ងៃទី១៤ ខែសភា ឆ្នាំ២០២២ ។ ជនសង្ស័យគ្រឿងញៀនទាំង៣នាក់ខាងលេីឈ្មោះ ឃឹម រដ្ឋា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិ ខ្មែរឈ្មោះ យី ប៊ុនថុល ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិ ខ្មែរឈ្មោះ ណយ ទាវ ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិ ខ្មែរ។

ចំពោះវត្ថុតាងចាប់យក មេតំហ្វេតាមីន(ICE) ១០កញ្ទប់ ស្មើទម្ងន់ ៩៧៥,៥៧ក្រា ម។ ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានី ភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ឌីយ៉ាម៉ង់