ព័ត៌មានជាតិ

អគ្គិភ័យ លេបត្របាក់សម្ភារខាងក្នុងខារាអូខេអស់៦បន្ទប់ទាំងស្រុង នៅខណ្ឌពោធិ៍សែនជ័យ

image

ភ្នំពេញ៖ មានករណីអគ្គិភ័យមួយ បានឆាបឆេះបន្ទប់ខារ៉ាអូខេ យូធី ខេធីវី បណ្តាលឱ្យខូចខាតសម្ភារអស់ចំនួន ៦បន្ទប់ និងសម្ភារការ៉ាអូខេអស់ទាំងស្រុង។ ករណីនេះបានកើតឡើងនៅផ្ទះលេខ២៤ ផ្លូវ២០០៤ ភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ១១:៤០ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

 

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ សៀប ចាន់ថន ភេទស្រី អាយុ៣១ ឆ្នាំ ជាម្ចាស់ហាង ខេធីវី ប្រភេទសំណង់ថ្មបេតុង ទំហំ ៣០ម៉ែត្រ × ២៣ម៉ែត្រ។ ចំពោះមូលហេតុ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ប៉ុន្តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ។

ក្នុងករណីអគ្គិភ័យនេះ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ បានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន ២៣ គ្រឿង ប្រើប្រាស់ទឹកអស់ ២៣រថយន្ត ស្មើរនឹង ៩២ម៉ែត្រគូប ទើបគ្រប់គ្រងអគ្គិភ័យនេះបានទាំងស្រុង៕