ព័ត៌មានជាតិ

គណបក្សប្រជាជនកម្ពុជា ប្រកាសបញ្ជូលសមាជិកថ្មីជាង ១០០០នាក់ មកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ 

image

ភ្នំពេញ៖ សមាជិកថ្មីមកពីសង្កាត់បាក់ខែង និងសង្កាត់កោះដាច់ នៃខណ្ឌជ្រោយចង្វារចំនួន ១១០៥នាក់ បានស្ម័គ្រចិត្តចូលមករួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគេបានមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវ និងល្អប្រសើររបស់គណៈបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសមានការអភិវឌ្ឍរីកចម្រើន និងធ្វើឱ្យប្រទេសជាតិស្មើមុខស្មើមាត់នៅលើឆាកអន្តរជាតិ។

ពិធីបញ្ចូលសមាជិកថ្មីនៅពេលនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមវត្តមាន លោក ឃួ ង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជា រាជធានីភ្នំពេញ។ លោកបានលើកឡើងពីគុណបំណាច់របស់គណៈបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដោយសម្តេចបានរំដោះប្រទេសចេញពីចំណុចសូន្យ និងនាំឲ្យប្រទេសជាតិមានសន្តិភាពពេញបរិបូណ៍រ មានការអភិវឌ្ឍប្រទេសរីកចម្រើនលើគ្រប់វិស័យមកដល់សព្វថ្ងៃ និងបានធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ។

ក្នុងពិធីនោះដែរ សមាជិកគណបក្សប្រជាជនកម្ពុជាថ្មីនេះ បានប្ដេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅពេលខាងមុខ ហើយគាំទ្រសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីរហូត និងគាំទ្រ លោកបណ្ឌិត ហ៊ុនម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅពេលអនាគត៕

ដោយ៖ គន្ធ តារាវិឆៃ