សង្គម

ពលរដ្ឋ សំណូមពរដល់អាជ្ញាធរខណ្ឌបឹងកេងកង ឱ្យជួយសម្រួលការកកស្ទះ បណ្ដាលមកពីក្រុមរថយន្តឈ្នួល យកផ្លូវសាធារណៈធ្វើជាចំណត

image


ភ្នំពេញ៖ ពលរដ្ឋ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ឱ្យជួយសម្របសម្រួល ចុះរៀបចំសណ្ដាប់ធ្នាប់ដល់ក្រុមអ្នករត់រថយន្តឈ្នួល និងរថយន្តផ្ទេរទំនិញ ដែលយកផ្លូវសាធារណៈធ្វើជាចំណត បង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ពិសេសបណ្ដោយផ្លូវលេខ២៨៤ កែងផ្លូវលេខ១៧៣ ជាប់របងវត្តមហាមន្ត្រី ខាងក្រោយមូលដ្ឋានសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង។
ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ និងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនោះ បានលើកឡើងថា រាល់ថ្ងៃពេលធ្វើដំណើរថ្មើរជើង តែងតែដើរលើផ្លូវអទិភាពសម្រាប់យានយន្តទៅវិញ ព្រោះចិញ្ជើមផ្លូវសម្រាប់អ្នកថ្មើរជើង ត្រូវបានក្រុមអ្នករត់រថយន្តឈ្នួល និងរថយន្តផ្ទេទំនិញ បានរំលោភយកចិញ្ជើមផ្លូវលើសពី១ភាគ៣ នៃចិញ្ជើមផ្លូវអស់ហើយ។ ដូច្នះ អាជ្ញាធរពាក់ព័ន្ធ ជួយមានវិធានការ ដើម្បីរំដោះចិញ្ជើមផ្លូវរក្សារទុកឱ្យប្រជាពលរដ្ឋធ្វើដំណើថ្មើជើង និងជនមានពិការភាព ងាយស្រួលធ្វើដំណើរ ជៀសវាងការធ្វើដំណើរតាមផ្លូវរថយន្តដែលអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ។
ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកយកព័ត៌មាន CNC បានព្យាយាមទាក់ទងទៅអាជ្ញាធរខណ្ឌបឹងកេងកង ប៉ុន្តែមិនមានការឆ្លើយទេ៕
ដោយ៖ ឌីយ៉ាម៉ង់