សន្តិសុខសង្គម

ករណីឃាតកម្មសម្លាប់ស្ត្រីមានផ្ទៃពោះ៨ខែ សមត្ថកិច្ចសង្ស័យជាប្តីជនរងគ្រោះ

image


ព្រះសីហនុ៖ ជនសង្ស័យ និងប្រពន្ធមានផ្ទៃពោះ៨ខែ នៅផ្ទះរបស់ពួកគេ ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លុះវេលាម៉ោងប្រហែល ៥:៣០នាទីទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ មានការឈ្លោះប្រកែកគ្នា ពេលនោះជនសង្ស័យជាប្តីបានយកអាវុធវាយប្រពន្ធរហូតដល់ស្លាប់ រួចរត់គេចខ្លួនបាត់។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ប្រពន្ធជនសង្ស័យអាយុ ៣៦ឆ្នាំ មានផ្ទៃពោះ៨ខែ ជិតគ្រប់ខែ។ ជាអកុសល ទាំងម្តាយ និងកូនដែលមិនទាន់កើត បានស្លាប់ភ្លាមៗនៅមន្ទីរពេទ្យក្នុងស្រុក ដោយសារទទួលរងរបួសធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។
ក្នុងករណីនេះស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យនៅខេត្តកំពង់ស្ពឺ ឈ្មោះ យ៉ែម ចន្ថា អាយុ៤៣ឆ្នាំ ត្រូវជាប្តីជនរងគ្រោះ បញ្ជូនទៅឃុំខ្លួននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ៥:៣០នាទីល្ងាច៕