សង្គម

ក្រសួងចំនួន២ និងទីភ្នាក់ងារបារាំង AFD បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍

image


ភ្នំពេញ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក តូច ចាន់កុសល រដ្ឋមន្រ្តីស្តីទីក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខារួមគ្នាលើអនុស្សរណៈនៃការយោគយល់ស្តីពីការអនុវត្តកម្មវិធីលើកកម្ពស់គុណភាពខ្យល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយក្រសួងបរិស្ថាន និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួងទាំងពីរ និងភាគីពាក់ព័ន្ធ ផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងទទួលបានជំនួយបច្ចេកទេសថ្មីៗថែមទៀតពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនេះ ដោយជំនួយបច្ចេកទេស ទាំងនោះផ្តោតជាសំខាន់ទៅលើ ១. ការបណ្តុះបណ្តាលមន្រ្តីជំនាញ និងការរៀបចំបទប្បញ្ញត្ដិ និងគោលនយោបាយពាក់ព័ន្ធនឹងការកម្រិតការបំភាយឧស្ម័នពីយានយន្ត និង ២.ការអភិវឌ្ឍគម្រោងនានាពាក់ព័ន្ធនឹងការបំលាស់ទីដោយថាមពលអគ្គិសនី (E-mobility) ជាពិសេសការចូលរួមចំណែកជាមួយដៃគូអភិវឌ្ឍន៍នានាដូចជា៖ អង្គការ Global Green Growth Institute (GGGI) ធនាគារពិភពលោក អង្គការCDIA (Cities Development Initiative for Asia ) ដើម្បីសិក្សាសមិទ្ធិលទ្ធភាពពេញលេញលើគម្រោងបង្កើតរថយន្តក្រុងអគ្គិសនីនៅទីរួមខេត្តសៀមរាប៕