សន្តិសុខសង្គម

ទើបចេញពីគុក បុរសម្នាក់ក៏ជួញដូរអាវុធ ត្រូវប៉ូលីសចាប់ដាក់គុកវិញ

image


ភ្នំពេញ៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានចាប់ខ្លួនជនសង្ស័យម្នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់ និងជួញដូរអាវុធដោយខុសច្បាប់ កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យម្នាក់នេះឈ្មោះ លី ហុក ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកណ្តាល ម្តុំទឹកខ្មៅ ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ។ ចំណែកវត្ថុតាងដែបានដកហូតមាន អាវុធម៉ាក ZORAKI 2914 TD គ្រាប់ ចំនួន៦ ពណ៌ទឹកប្រាក់។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕