សង្គម

បាក់ស្ពានស្ទឹងជីក្រែងជាពីរកំណាត់ បន្ទាប់ពីរថយន្ត១គ្រឿងបើកបរឆ្លងកាត់

image


សៀមរាប៖ យោងតាមរបាយការណ៍បឋមរបស់សមត្ថកិច្ច បានឱ្យដឹងថា មានរថយន្តធុនធំ១គ្រឿង បានបើកបរឆ្លងកាត់ស្ពានវត្តស្លែង ឬស្ពានស្ទឹងជីក្រែង បណ្តាលឱ្យបាក់តួស្ពានជាពីរកំណាត់តែម្តង ហើយរថយន្តក៏បានធ្លាក់ចូលទៅក្នុងទឹក។ ករណីនេះបានកើតឡើងនៅមុខវត្តស្លែងនៅឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅម៉ោង១១:៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ប្រភពបានបញ្ជាក់ថា ករណីបាក់ស្ពាននេះ ដោយសាររថយន្តដឹកថ្មឆ្លងកាត់ស្ពាន បណ្ដាលឱ្យបាក់ស្ពានជាពីរកំណាត់តែម្ដង។ ពាក់ព័ន្ធករណីនេះអាជ្ញាធរមូលដ្ឋាននៅមិនទាន់បញ្ជាក់លម្អិតបាននៅឡើយទេ ប៉ុន្តភ្លាមៗនោះ អ្នកបើកបររថយន្តបង្កឱ្យបាក់ស្ពាននោះ ត្រូវបានគេជួយសង្គ្រោះភ្លាមៗ៕