សម្តេចតេជោ ៖កម្ពុជាបានបោះឆ្នោត គាំទ្របេក្ខភាពប្រទេសន័រវែស ជាសមាជិកមិនមែនអចិន្រ្តៃយ៍សន្តិសុខ របស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅរសៀលថ្ងៃទី១៩ តុលា បាន អនុញ្ញាតឲ្យ លោកជំទាវ អេម៉ា សូលប៊ែល (Ema Solbeng) នាយករដ្ឋមន្រ្តីន័រវែស ចូលជួប សំដែងការគួរសម និងពិភាក្សាការងារទ្វេភាគី ធ្វើឡើងនៅទីក្រុងប្រុចស៊ែល ប្រទេសប៊ែលហ្ស៊ីក។

លោកជំទាវ អេម៉ា សូលប៊ែល នាយករដ្ឋមន្រ្តីន័រវែស មានប្រសាសន៍ថា បើទោះបីជា លោកជំទាវមិនបានទៅកាន់ប្រទេសកម្ពុជាក៏ពិតមែន ប៉ុន្តែលោកជំទាវបានទទួលនូវព័ត៌មាន និង រូបភាពដ៏ល្អពីប្រទេសកម្ពុជា ដោយចាត់ទុកកម្ពុជាគឺជាប្រទេសមួយដ៏ស្រស់បំព្រង។ លោកជំទាវ មានប្រសាសន៍បន្តថា ប្រទេសន័រវែសមានឆន្ទះខ្ពស់ក្នុងការជួយដល់ប្រទេសកម្ពុជា ពិសេសការ ផ្តល់ជំនួយដល់ការស្វែងរកយុត្តិធម៌ចំពោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ លោកជំទាវបន្តថា ទម្រាំតែពិភពលោកបានដឹងពីអំពើប្រល័យពូជសាសន៍នៅកម្ពុជា គឺបាន ចំណាយពេលវេលាដ៏យូរ និងមានភាពស្មុគស្មាញ។

ជាការឆ្លើយតបសម្តេចតេជោមានប្រសាសន៍ថា ប្រទេសន័រវែសគឺជាប្រទេសមួយដែល បានផ្តល់ជំនួយជាច្រើនដល់កម្ពុជា ពិសេសការចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍ និង ការបោសសំអាតគ្រាប់មីន និងផ្តល់ជំនួយដល់សាលាក្តីខ្មែរក្រហម។
សម្តេចតេជោបន្តថា កន្លងមកកម្ពុជាបានបន្តនូវសកម្មភាពយ៉ាងសកម្ម ក្នុងការបោសសំអាតគ្រាប់ មីនតាមបណ្តាប្រទេសមួយចំនួន ពិសេសតាមប្រទេសមួយចំនួនក្នុងទ្វីបអាហ្រិក។ ទាក់ទិនទៅនិង ប្រសាសន៍លើកឡើងរបស់សម្តេចតេជោ លោកជំទាវមានប្រសាសន៍ថា អ្វីដែលកម្ពុជាបានធ្វើគឺ មានសកម្មភាពដ៏ល្អ។ តាមរយះនេះលោកជំទាវចង់ឃើញពីទំហំសេដ្ឋកិច្ចនៃប្រទេសទាំងពីរមាន កំណើនខ្ពស់។

លោកជំទាវបានថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តីដែល ប្រទេសកម្ពុជា បានគាំទ្រនូវបេក្ខភាពរបស់ប្រទេសន័រវែស ក្នុងការបោះឆ្នោតជាសមាជិកមិនមែន អចិន្រ្តៃយ៍សន្តិសុខ របស់អង្គការសហប្រជាជាតិ ក្នុងអាណត្តិឆ្នាំ២០២១-២០២២។ លោក ជំទាវនាយករដ្ឋមន្រ្តីក៏បានជំរាបជូន សម្តេចតេជោនាយករដ្ឋមន្រ្តីពីសភាពការណ៍ក្នុងដែនសមុទ្រ ក្នុងប្រទេសន័រវែស ពិសេសពីបញ្ហាបរិស្ថាន និងការនេសាទ។ សម្តេចតេជោនាយករដ្ឋ មន្រ្តី មានប្រសាសន៍ថា កម្ពុជាអាចជាដៃគូក្នុងគំនិត ផ្តួចផ្តើមដ៏មានសារសំខាន់ជាច្រើន ពាក់ព័ន្ធ ទៅ និងបរិស្ថានក្នុងមហាសមុទ្រ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation