មនុស្សប្រមាណ៦ពាន់នាក់ត្រូវបានជម្លៀសបន្ទាប់ពីការរអិលបាក់ដីបានកើតឡើងនៅក្នុងតំបន់ស្វយ័តទីបេ ប្រទេសចិន
| ព័ត៌មានជាតិ
SHARE

ចិន៖ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់ចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ៦ពាន់នាក់ ត្រូវបានជម្លៀសចេញ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់ទីបេដែលបណ្តាលអោយមានការរអិលបាក់អី និងរារាំងលំហូរនៃទន្លេសំខាន់មួយ ក្នុងតំបន់ នេះ។


ការិយាល័យឆ្លើយតបគ្រាអាសន្នក្នុងតំបន់បាននិយាយថា ទឹកដែលមិនអាចហូរបាននោះ បានបង្កើតទៅជាបឹងដ៏ល្ហរល្ហេវ មួយនៅតំបន់ Yarlung Tsangpo ដែលចំពីមុខក្បាលទឹកនៃទន្លេ Brahmaputra ដែលហូរពីប្រទេសឥណ្ឌា បន្ទាប់ពីផ្ទាំងដីធំៗ នៅតាមជ្រលងភ្នំស្របគ្នានឹងផ្លូវទឹកហូររបស់ទន្លេនេះ បានបាក់ធ្លាក់ មកបិទផ្លូវទឹកនោះ។


មិនមានរបាយការណ៍អំពីការស្លាប់ឬរងរបួសនៅឡើយទេ ប៉ុន្តែការិយាល័យឆ្លើយតបគ្រាអាសន្ន បាននិយាយថា ប្រទេសចិនបាននឹងកំពុងធ្វើការងារនេះជាមួយប្រទេសឥណ្ឌា ដើម្បីតាមដានស្ថានភាពនេះ។

ការរអិលបាក់ដីក្នុងតំបន់ទីបេ ក៏បានវាយប្រហារជិតភូមិមួយនៅ Menling County ហើយកម្រិតទឹកនៅក្នុងបឹងនេះ បានហក់ឡើងដល់កម្ពស់៤០ម៉ែត្រឯណោះ។

សូមជំរាបថា ទីបេគឺជាប្រភពទឹកនៃទន្លេនានានៅតំបន់អាស៊ី ដែលជាតំបន់សំបូរទៅដោយកំពូលភ្នំនិងផ្ទាំងទឹកកកខ្ពស់ៗ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation