សង្គម

ប្រជាពលរដ្ឋ ទទួលបានកាដូពិសេសពីសម្តេចតេជោហ៊ុន សែន នូវស្ពានឆ្លងស្ទឹងសែនដែលនឹងត្រូវសាងសង់តភ្ជាប់ពីឃុំត្បូងក្រពើ ស្រុកសន្ទុក ទៅឃុំព្រៃគុយ ស្រុកកំពង់ស្វាយ

image


កំពង់ធំ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានមានប្រសាសន៍ថា ស្ពានថ្មីមួយនេះមានសារៈប្រយោជន៍ជាច្រើនចំពោះបងប្អូនប្រជាពរដ្ឋ ចំណេញពេលវេលា ការដឹកជញ្ជូនកសិផលនានាពីឃុំ១ ទៅឃុំ១ ដោយងាយស្រួល។
ការថ្លែងបែបនេះ នាឱកាសពិធីបញ្ចុះបឋមសិលាសាងសង់ស្ពាន «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសន សំពៅត្រៃលោកត្រៃលក្ខណ៍» នាព្រឹកថ្ងៃអាទិត្យ ថ្ងៃទី១៣ ខែ កុម្ភៈ ឆ្នាំ២០២២ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីបានថ្លែងបន្តថា ស្ពាននេះមានសារៈ សំខាន់ណាស់ក្នុងការជួយសម្រួលដល់ការធ្វើដំណើរក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាទេសចរចូលទៅកម្សាន្តនៅមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍សំពៅត្រៃលោកត្រៃលក្ខណ៍ ការសាងសង់ស្ពាននេះគឺ ឆ្លើយតបតាមសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានស្នើសុំ សម្តេចតេជោ ក្នុងឱកាស ដែលសម្ដេចតេជោបានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសាសនា វប្បធម៌ និងទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខណ៍ កាលពីថ្ងៃទី ២១ ខែ មីនា ឆ្នាំ២០១៣។ ប៉ុន្តែដោយតម្រូវការហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពានក្នុងប្រទេសមានច្រើន និងអាទិភាពទៅតំបន់ដែលមានតម្រូវការចាំបាច់បំផុតមុន ជាហេតុនាំឲ្យស្ពាននេះពុំទាន់បានសាងសង់នៅឡើយ តែទោះជាយ៉ាងណាក៏ដោយ ឆ្លើយតបតាមការសន្យាថ្ងៃនេះ សម្តេចតេជោ ។
បើតាមលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា ស្ពានឆ្លងស្ទឹងសែនដែលនឹងត្រូវសាងសង់នាពេលនេះ មានប្រវែង ១៨០ម៉ែត្រ ទទឹង ៨.៨ម៉ែត្រ កំពស់កណ្តាលស្ពានដល់ធ្នឹម បណ្ដោយ ១២,២ម៉ែត្រ, សសរស្ពានមានចំនួន ៣០ដើមសសរបង្កាន់ដៃស្ពាន ចំនួន ១៣២ដើម និងកម្ពសបង្កាន់ដៃស្ពាន ១.៣ម៉ែត្រ(បូកទាំងឃឿន)។ ស្ពាននេះ ជាចំណុចតភ្ជាប់រវាងភូមិ កាល់មេឃ ឃុំត្បូងក្រពើ ស្រុកសន្ទុក និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

អត្ថបទ៖កែម ចិន្តា