ព័ត៌មានជាតិ

ក្បួនហុងហ៊ុយថាចូលឆ្នាំចិនឆ្នាំនេះ​ឆុង​ពណ៌លឿង និងក្រហម​ ខណៈផ្កា និងក្រូចសុទ្ធតែពណ៌លឿងនៅតែលក់ដាច់ 

image

អត្ថបទ៖   គិន ច័ន្ទពុទ្ធិ    ​

ភ្នំពេញ៖ អាជីវករមួយចំនួនបញ្ជាក់ថា ការលក់ផ្កាអង្គាសីល និងក្រូចតាំង​ នៅតែលក់ដាច់ធម្មតា បើទោះជាក្បួនហុងហ៊ុយថាចូលឆ្នាំចិនឆ្នាំនេះពណ៌ដែលឆុងគឺពណ៌លឿង និងក្រហមក៏ដោយ  ខណៈផ្កា និងក្រូចទាំងនេះសុទ្ធតែពណ៌លឿង ដែលគេជឿថា ពណ៌លឿងនិងក្រហមជាពណ៌នាំសំណាង។ 

អាជីវករលក់ផ្កាអង្គាសីល្ប និងក្រូចតាំងមួយចំនួននៅម្ដុំផ្លូវភ្លោះផ្សារអូរឫស្សី បានបញ្ជាក់ថា  ខណៈដែលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងមកដល់នៅពេលខាងមុខនេះ ការលក់ផ្កាអង្គាសីល និងក្រូចតាំងរបស់ពួកគាត់នៅតែមានអតិថិជនមកទិញយកទៅសែន និងតាំងលម្អផ្ទះច្រើនគួរសមដដែល ដែលវាមិនមានផលប៉ះពាល់អ្វីនោះទេ បើទោះជាមានការលើកឡើងពីគ្រូហុងស៊ុយមួយចំនួនថា ចូលឆ្នាំចិនឆ្នាំនេះ ពណ៌ដែលឆុងគឺពណ៌ក្រហម និងពណ៌លឿងក៏ដោយ។ 

ពួកគាត់បន្តថា ការទស្សនទាយរបស់គ្រូហុងស៊ុយគឺជារឿងមួយ ក៏ប៉ុន្ដែជាទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រណីចិនម្តង គេតែងតែប្រើពណ៌ក្រហម និងពណ៌លឿងនេះ ដែលគេជឿជាក់ថាពណ៌ទាំង២នេះជាពណ៌នាំសំណាង។

​បើតាមការលើកឡើងរបស់បងប្អូនដែលជាអ្នកប្រកបមុខរបស់លក់ផ្កាអង្គាសីល និងក្រូចតាំងតាមដងផ្លូវក្នុងឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីចិននេះម្តងៗ សម្រាប់ការលក់ផ្កាឆ្នាំនេះបើទោះបីជាវាមិនដាច់ដូចបណ្តាឆ្នាំមុនៗដែលមិនទាន់មានជំងឺកូវីដ-១៩  តែវាក៏នៅតែមានអតិថិជនមកទិញច្រើគួរសមផងដែរ ខណៈផ្កាដែលគាត់កំពុងលក់នេះគឺមានតម្លៃចាប់ពី ១០ដុល្លារហូតដល់តម្លៃ ២០០ដុល្លារក៏មានក្នុងមួយផើង៕