ព័ត៌មានអន្តរជាតិ

NHK៖ ខ្មាន់កំាភ្លើងជនជាតិជប៉ុនម្នាក់ត្រូវឃាត់ខ្លួន បន្ទាប់ពីចាប់គ្រូពេទ្យធ្វើជាចំណាប់ខ្មំាង

image

ជប៉ុន៖ បុរសជនជាតិម្នាក់ត្រូវបានអាជ្ញាធរឃាត់ខ្លួនពីបទប៉ុនប៉ងមនុស្សឃាតទៅលើវេជ្ជបណ្ឌិតមួយរូបដែល រូបគេបានចាប់ធ្វើជាចំណាប់ខ្មំាង នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋជប៉ុន NHK ចេញផ្សាយនៅរសៀលថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នំា២០២២។
ជនសង្ស័យក៏បានបាញ់គិលានុប្បដ្ឋាយិកាម្នាក់ផងដែរ បង្កឱ្យរងរបួសធ្ងន់ធ្ងរ ស្របពេលនៃការធ្វើសកម្មភាពចាប់ជាចំណាប់ខ្មំាងបានកើតឡើង ខណៈដែលអាជ្ញាធរនគរបាលបានព្យាយាមបញ្ចុះបញ្ចូលជនល្មើសយ៉ាងយូរដើម្បីសុំឱ្យមានការដោះលែងជនជាចំណាប់ខ្មំាង។
ដោយឡែកជនសង្ស័យដែលអាជ្ញាធរធ្វើការឃាត់ខ្លួននោះមានអាយុចន្លោះពី៥០ឆ្នំាទៅ៧០ឆ្នំា ពុំមានរបាយការណ៍លំអិតស្តីអំពីជនសង្ស័យ និងមូលហេតុពិតប្រាកដជាក់លាក់នៅពីក្រោយនៃសកម្មភាពនេះទេ ។
គួររំលឹកផងដែរថា បទល្មើសឧក្រិដ្ឋកម្មអាវុធ ជារឿងកម្រណាស់នៅក្នុងប្រទេសជប៉ុន ព្រោះថា ការកាន់កាប់អាវុធធម្មតានៅក្នុងប្រទេសនេះមានការគ្រប់គ្រងតឹងតែងណាស់៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP