ព័ត៌មានជាតិ

ភាពចលាចលនយោបាយនៅមីយ៉ាន់ម៉ា គម្រប់ខួប១ឆ្នំា ខណៈស្ថានការណ៍មិនទាន់ស្ងប់ស្ងាត់នៅឡើយ

image

មីយ៉ាន់ម៉ា៖ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតទេ នឹងឈានចូលដល់ខួបរយៈពេល១ឆ្នំានៃការឡើងកាន់អំណាចដោយចុងកាណុងរបស់ក្រុមយោធាភូមា (មីយ៉ាន់ម៉ា) ដែលបានធ្វើឡើងកាលពីថ្ងៃទី១ខែកុម្ភះឆ្នំា២០២១ បានបណ្តេញរដ្ឋាភិបាលស៊ីវិលដែលជាប់ឆ្នោតចេញពីអំណាច និងឈានដល់ការចាប់ខ្លួនមេដឹកនំាតាមព្រឹត្តិន័យ (de facto leader) ពោលគឺ លោកស្រី អ៊ុង សានស៊ូជី។

សុបិនអាក្រក់មិនទាន់ផុតរលត់ទៅណានោះទេ សម្រាប់ពលរដ្ឋមីយ៉ាន់ម៉ា ខណៈដែលស្ថាប័នអាស៊ានជាអង្គការថ្នាក់តំបន់បានប្រឹងប្រែងធ្វើយ៉ាងណា ក្នុងការនំាយកនូវលទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញ និងសន្តិភាពជូនដល់ពលរដ្ឋមីយ៉ាន់ម៉ា។

នៅក្នុងរយៈពេល១ឆ្នំាពេញនេះ គេសង្កេតឃើញថា មានសេចក្តីរាយការណ៍កើតមានឡើងជាញឹកញាប់ចេញពីប្រទេសមីយ៉ាន់ម៉ា ក្នុងនោះរួមមាន សម្រែកស្រែកយំពីសំណាក់ពលរដ្ឋស៊ីវិល និងដំណក់ឈាមនៅតែបន្តស្រក់ឥតស្រាកស្រាន្តនៅលើដងផ្លូវ បើទោះបីជាសហគមន៍អន្តរជាតិទទូចយ៉ាងណាក៏ដោយ ក៏ហាក់ដូចជាក្តីសង្ឃឹមសម្រាប់ពលរដ្ឋមីយ៉ាន់ម៉ានៅតែស្ថិតនៅឆ្ងាយដដែល។

មកទល់ត្រឹមថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នំា២០២២នេះ ពលរដ្ឋជិត ១,៥០០នាក់ត្រូវគេសម្លាប់ និងរាប់ពាន់នាក់ផ្សេងទៀតត្រូវឃាត់ខ្លួន ខណៈដែលរបបសឹកនៅតែបន្តបង្ក្រាបដោយហិង្សា (បង្ហូរឈាម) ទៅលើក្រុមអ្នកតវ៉ានៅឡើយ។

ពាក់ពន្ធ័នឹងយុទ្ធនាការបង្ក្រាបដោយចុងកាណុងនេះ ខាងក្រុមឧត្តមសេនីយ៍យោធាបានអះអាងថា មានការបន្លំលួចសន្លឹកឆ្នោតកាលពីព្រឹត្តិការណ៍បោះឆ្នោតនៅឆ្នំា២០២០កន្លងទៅ ដែលកាលណោះគណបក្សសម្ពន្ធ័ជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុង សានស៊ូជីបានឈ្នះដោយភ្លូកទឹកភ្លូកដី។

សេណារីយ៉ូលេសបន្លំសន្លឹកឆ្នោតកាលពីឆ្នំា២០២០ ពីសំណាក់កងយោធាបានបង្កឱ្យមានការថ្កោលទោសនៅពាសពេញពិភពលោក ក្នុងនោះរាប់ទំាងសម្តេចសង្ឃកាតូលិក ប៉ាប ហ្វ្រំាងស៊ីស រហូតដល់លោកប្រធានាធិបតីអាម៉េរិក ចូបៃដិនជាដើម៕

ប្រែសម្រួល៖ ប្រាក់ សម្ជស្ស

ប្រភព៖  AFP