ព័ត៌មានអន្តរជាតិ

អាម៉េរិកដាក់សម្ពាធចិន ឱ្យបន្ធូបន្ថយវិធានចត្តាឡីស័កដល់ក្រុមអ្នកការទូត

image

អាម៉េរិក៖ សហរដ្ឋអាម៉េរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងតែស្នើសុំឱ្យប្រទេសចិនបន្ធូបន្ថយវិធានចត្តាឡីស័កកូវីដ-១៩ដល់ក្រុមអ្នកកាទូតនានា បន្ទាប់ពីទីក្រុងប៉េកំាងបានចោទប្រកាន់រដ្ឋការក្រុងវ៉ាស៊ីនតោនពីបទស្វែងរកការធ្វើវិច្ឆេទកម្ម (បន្ទុចបង្អាក់)ដល់ព្រឹត្តិការណ៍អូឡំាពិករដូវរងាដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ។
ប្រទេសចិនបានបន្តនូវវិធានការណ៍គោលនយោបាយគ្មានកូវីដ-១៩ ដោយបានដាក់ចេញនូវការធ្វើចត្តាឡីស័កជាកាតព្វកិច្ចយ៉ាងហោចណាស់ក៍រយៈពេល១៤ថ្ងៃដែរ ចំពោះអ្នកដំណើរទំាងឡាយណាដែលចូលមកក្នុងប្រទេស ជាពិសេសនៅក្នុងតំបន់បិទខ្ទប់តាមទីប្រជុំជនសំខាន់ៗនានា។
អ្នកនំាពាក្យក្រសួងការបរទេសអាម៉េរិក Ned Price បាននិយាយថា សហរដ្ឋអាម៉េរិកបានពិភាក្សាជាមួយនឹងប្រទេសចិនអំពីវិធានការណ៍ធ្វើចត្តាឡីស័ក និងវិធានធ្វើតេស្តរកមេរោគ អាចនឹងបង្កឱ្យការប្រឆំាងជំទាស់ទៅនឹងបុព្វសិទ្ធិការទូត និងអភ័យឯកសិទ្ធិ។
ប្រទេសចិនបានប្រាប់ដល់សហរដ្ឋអាម៉េរិកឱ្យបញ្ឈប់នូវការជ្រៀតជ្រែកចូលក្នុងព្រឹត្តិការណ៍កីឡាអូឡំាពិករបស់ចិន ដែលការលើកឡើងនេះបានធ្វើនៅក្នុងជំនួបតាមរយៈហៅទូរសព្ទ រវាងលោករដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី និងរដ្ឋមន្ត្រីការបរទេសអាម៉េរិក អាន់តូនី ប្លីងឃេន។
ពាក់ពន្ធ័នឹងករណីវិវាទរវាងចិន និងអាម៉េរិកនេះ សហរដ្ឋអាម៉េរិកឯណោះបានចោទប្រកាន់ប្រទេសចិនពីបទអនុវត្តអំពើប្រល័យពូជសាសន៍ប្រឆំាងទៅនឹងអំបូរភាគតិចអ៊ុយហ្គ័រ ក្នុងនោះមានអំបូរនេះរហូតដល់ទៅ១លាននាក់ត្រូវរស់នៅក្នុងជំរុំប្រមូលផ្តុំ៕
ប្រែសម្រួល៖ ប្រាក់ សម្ជស្ស
ប្រភព៖ AFP